ទ្រីយ៉ាត្លុង​កម្ពុជា ​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ថ្នាល​ និង​យុវជន​ ៣៥នាក់​ ត្រៀម​ស៊ីហ្គេម​ ២០២៣

  • 2017-12-08 04:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ថ្នាល​ និង​អត្តពលិក​ក្មេងៗ​ចំនួន​ ៣៥​នាក់​ ដើម្បី​ពង្រឹង​សមត្ថភាព​ជា​បណ្ដើរ​ៗ​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នៅ​ពេល​ខាង​មុខ។​

អត្តពលិកចូលរូមវគ្គបណ្ដុះបណ្ដាល

លោក​ គង់​ ឬទ្ធីជព្វ​ ប្រធាន​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី១​ហើយ​ដែល​សហព័ន្ធ​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ដល់​អត្តពលិក​ក្មេងៗ​ដូច​នេះ​ ហើយ​លោក​ក៏​សប្បាយ​ចិត្ត​និង​អរគុណ​ដល់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ដែល​ផ្ដល់​ជា​ថវិកា​ទ្រទ្រង់​ដើម្បី​ឲ្យ​មាន​កម្មវិធី​បណ្ដុះបណ្ដាល​នានា។​

លោក​ គង់​ ឬទ្ធីជព្វ​ ប្រធាន​សហព័ន្ធ​

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​បង្កើត​ឲ្យ​មាន​វគ្គ​គឺ​ជា​ការ​ត្រៀម​បណ្ដើរៗ​ក្នុង​ការ​បង្កើន​សមត្ថភាព​គ្រូ​បង្វឹក​ថ្នាល​ និង​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ក្មេងៗ​ឆ្ពោះ​ទៅ​កាន់​ស៊ីហ្គេម​ឆ្នាំ​២០២៣​ នា​ពេល​ខាង​មុខ​នេះ។​ វគ្គ​សិក្សា​នេះ​ក៏​ជា​ការ​ផ្សព្វផ្សាយ​បន្ថែម​ដល់​យុវជន​ ឬ​មនុស្ស​ទូទៅ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ពួកគេ​បាន​ដឹង​ បាន​ស្គាល់​កីឡា​ប្រភេទ​នេះ​នៅ​បន្ថែម​ទៀត​ ព្រោះ​បច្ចុប្បន្ន​នេះ​មិន​សូវ​មាន​អ្នក​ស្គាល់​នោះ​ទេ។​

កីឡាករ​ចូលរួម​ព្រឹកមិញ

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ថ្នាល​ និង​អត្តពលិក​ក្មេងៗ​នេះ​ មាន​រយៈ​ពេល​៤ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៨-១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ដែល​កីឡាករ​ កីឡា​ការិនី​ចូលរួម​ចំនួន​ ៣៥នាក់​ មក​ពី​១១​សមាគម​ និង​ក្លឹប៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី