BMW កម្ពុជា​នឹង​បញ្ចេញ​រថយន្ត​ម៉ូឌែល​ថ្មី​មួយ​ទៀត ឆាប់ៗ​នេះ

  • 2017-12-09 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ Premium Auto Imports ទើប​នឹង​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​រថយន្ត​ធុន​តូច BMW 118i M Sport ថ្មីៗនេះ យ៉ាង​ណា​មិញ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ក្រុមហ៊ុន​នឹង បញ្ចេញ​លក់​រថយន្ត​ម៉ូឌែល​ថ្មី​ទៀត។

លោកស្រី លី លក្ខណា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​ប្រចាំ​នៅ Premium auto imports បាន​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត BMW ត្រកូល X មួយ​ម៉ូឌែល​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ តែ​មិន​បាន​បញ្ជាក់​ម៉ូឌែល​នោះ​ទេ។ ដូច​នេះ​មាន​តែ​រង់​ចាំ​មើល​ទាំង​អស់​គ្នា តើ​ជា​ម៉ូឌែល​អ្វី​ទៅ​?

រំឭក​ថា កាល​ពី​ថ្ងៃ​ទី ៧ ខែ​ធ្នូ​កន្លង​ទៅ​​ក្រុមហ៊ុន Premium auto imports បាន​ប្រារព្ធ​ពិធី​ថ្លែងអំណគុណដល់អតិថិជនដែលតែងតែគាំទ្ររក្រុមហ៊ុន​ BMW និង​​ឱកាស​គំរប់ខួប ៤ ឆ្នាំ​នៃ​ការ​បើក​លក់​រថយន្ត​និង​គ្រឿង​បន្លាស់​ ព្រម​ទាំង​ជួបទំនាក់ទំនងអាជីវកម្ម​ ហើយ​ក៏មានឱកាសបាន​ចាប់ឆ្នោតផងសំណាងដែលជាកញ្ចប់ស្តង់ដា​ និងការចាប់ឆ្នោតផ្សងសំណាង​​កញ្ចប់ពិសេសផងដែរ៕

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា