អីចឹងតើបានជា Never Care ឈ្នះជើងឯកជាតិដោយមិនសូវលំបាក
- 2017-12-16 02:18:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីចឹងតើបានជា Never Care ឈ្នះជើងឯកជាតិដោយមិនសូវលំបាក
ចន្លោះមិនឃើញ
ក្រុម Never Care បានឈ្នះជើងឯកការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិឆ្នាំ២០១៧ កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅនេះដើម្បីបានកៅអីតំណាងឲ្យកម្ពុជាចេញទៅប្រកួតជើងឯកកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC ឆ្នាំ២០១៨នាខែមករា ខាងមុខនេះនៅប្រទេសថៃ។ ក្រុមល្បីមួយនេះបានទម្លាយឲ្យកត្តាសំខាន់មួយចំនួនដែលធ្វើឲ្យពួកគេឈ្នះជើងឯកហាក់ដូចងាយស្រួល បើប្រៀបធៀបនឹងឆ្នាំមុនៗដែលពួកគេធ្លាប់ធ្វើ។
សេនតូ ដែលជាប្រធានក្រុម Never Care បានឲ្យដឹងថា មែនទែនទៅការប្រកួតឈ្នះជើងឯកជាតិឆ្នាំនេះហាក់ដូចជាស្រួលជាងឆ្នាំមុនៗដែលពួកគេធ្លាប់ធ្វើបានសម្រេចទាំងតឹងតែងបំផុត។ កត្តាទី១គឺនៅវគ្គផ្តាច់ព្រ័ត្រជួបជាមួយក្រុម Infinity ពួកគេអត់ភ័យព្រួយបន្តិចសោះឡើយ។ ការមិនភ័យព្រួយនេះដោយសារ ពួកគេមានឈ្មោះចេញទៅប្រកួតអន្តរជាតិនៅប្រទេសថៃដោយស្វ័យប្រវត្តិហើយ។
កត្តាទី២គឺ ពួកគេដឹងថា Infinity ជាក្រុមថ្មីដែលមានបទពិសោធតិចដែលពួកគេក៏មិនបារម្ភដែរ។ ដូច្នេះហើយទើបការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពួកគេបានយកឈ្នះ Infinity ដោយលទ្ធផល ៧-៣ យ៉ាងស្រួល។
សេនតូបន្តថា កត្តាទី៣គឺក្រុមរបស់ខ្លួនមានសម្ភារៈទំនើបទាន់សម័យគឺកុំព្យូទ័រម៉ាក ASUS ROG ដែលបានឧបត្ថម្ភដល់ក្រុម Never Care ពេញមួយឆ្នាំក្នុងការប្រើប្រាស់។ ពួកគេពិតជាសប្បាយរីករាយ និងអរគុណដល់ក្រុមហ៊ុន ASUS ROG ដែលបានឧបត្ថម្ភធ្វើឲ្យងាយស្រួលដល់ការប្រកួតបំផុត។
អ្វីដែលរន្ធត់ និងតឹងតែងរបស់សម្រាប់ពួកគេនោះគឺពេលប៉ះក្រុម Secret នៅវគ្គ៤ក្រុមចុងក្រោយឬពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សេនតូប្រាប់ថា ពិតណាស់ ពួកគេពិតបារម្ភខ្លាំងនៅពេលជួបក្រុមខ្លាំង Secret នៅវគ្គ៤ក្រុមចុងក្រោយដែលជាពេលចាញ់ធ្លាក់ ឈ្នះឡើង ពីព្រោះពួកគេខ្លាចមិនបានកៅអីតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅក្រៅប្រទេស។ ជាពិសេសទៀតនោះ Never Care ធ្លាប់ចាញ់ Secret ម្តងហើយក្នុងវគ្គជម្រុះនៅតំបន់ឯខេត្តបាត់ដំបងក្នុងឆ្នាំ២០១៧នេះ ដូច្នេះហើយទើបបានជាពួកគេបារម្ភខ្លាំងរហូតសមាជិកខ្លះស្រក់ទឹកភ្នែកនៅពេលឈ្នះ Never Care នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណា ការខិតខំប្រឹងប្រែង និងសាមគ្គីគ្នា បូករួមទាំងសម្ភារៈប្រើប្រាស់ទំនើបផងនោះទើបធ្វើឲ្យពួកគេឈ្នះជើងឯកជាតិឆ្នាំ២០១៧នេះ។
ទស្សនាវីដេអូការលើកឡើងរបស់ក្រុម Never Care
ក្រុមលេខ១ Nevar Care និងលេខ២ Infinity នឹងតំណាងឲ្យកម្ពុជាទៅប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC នៅប្រទេសថៃនាខែមករា ឆ្នាំ២០១៨ខាងមុខ៕
ចុចអាន៖ ឯកឧត្តម មាស វិរិទ្ធ៖ លេងកីឡា E-Sports ដើម្បីបដិសេធគ្រឿងញៀន
ក្រុម IQ ឈ្នះ Glory 5 ការពារជើងឯកជាតិ លើវិញ្ញាសា Dota 2 បានសម្រេច