​ដំណឹង​ក្ដៅៗ​! ក្រសួង​ប្រកាស​ឲ្យប្រមូល​ទឹកដោះ​គោ​ម្សៅ ៣​ប្រភេទ​ ពី​ទីផ្សារ​ជា​បន្ទាន់​

  • 2017-12-20 07:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​សុខាភិ​បាល​ បាន​ចេញសេចក្ដីជូន​ដំណឹង​មុននេះ​បន្តិច ឲ្យ​ប្រមូល​ទឹកដោះ​គោម្សៅ​សម្រាប់​ទារក ​និង​មាតា​ ដែល​មាន​ចំនួនបីប្រភេទដូចជា CELIA AD CELIA MAMA និង PICOT SL ដែលកំពុង​ចរាចរលក់​លើ​ទីផ្សារ​ត្រឡប់​មកវិញ​ជា​បន្ទាន់​។

​តាម​សេចក្ដី​ប្រកាស​ជូន​ដល់​សាធារណៈជន​ទាំងអស់ ​បញ្ជាក់​ថា​ ​ក្រសួងបានទទួល​ដំណឹង​ពីបណ្ដាញអាជ្ញាធរសុវត្ថិភាព​ចំណីអាហារ​អន្តរជាតិ​ (INFOSAN) និងសេចក្ដី​ប្រកាសរបស់​រោងចក្រ​ឈ្មោះ​ ឡាក់តាលីសអាំងទែណាស្យូណាល់ ថាផលិតផល​ទឹកដោះគោម្សៅដូចមានឈ្មោះខាងលើ មាន​ឆ្លងមេរោគ​ សាលម៉ូណែលឡា ក្នុងខ្សែ​សង្វាក់​ផលិតកម្ម​ដែល​មេរោគ​នេះបង្ក​ឲ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ ជា​ពិសេស​ចំពោះ​ ទារក ​កុមារតូចៗ ​ស្រីមាន​ផ្ទៃពោះ​ និង​ស្រី្ត​កំពុង​បំបៅ​ដោះ​កូន។

ផលិតផល​ទាំងនោះ​ត្រូវបាន​នាំចូលមក​ក្នុង​ប្រទេសកម្ពុជា​ដោយ​ក្រុមហ៊ុន ​មេដិក ​ខូអិលធីឌី(MEDEX CO,LTD) ​ដែល​ក្រសួង​តម្រូវឲ្យ​ក្រុមហ៊ុន​ទាំងពីរ​សហការ​ជាមួយក្រសួង​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បី​ធ្វើការ​ប្រមូល​ត្រឡប់​ពីទីផ្សារ​មកវិញ​៕​​​

អត្ថបទ៖ ស៊ិន សាវ៉េត