ទ្រីយ៉ាត្លុង បន្តហ្វឹកហាត់នៅថៃ ក្រោយដណ្ដើមបានមេដាយសំរឹទ្ធ១ គ្រឿង
ទ្រីយ៉ាត្លុង បន្តហ្វឹកហាត់នៅថៃ ក្រោយដណ្ដើមបានមេដាយសំរឹទ្ធ១ គ្រឿ...
ក្រុមកីឡាករជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា (រត់+ហែលទឹក+ជិះកង់) ដែលមានគម្រោងចេញទៅហ្វឹកហាត់នៅប្រទេសថៃ រយៈពេលតែ ១ ខែ ដើម្បីត្រៀមចូលដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី ឥឡូវសម្រេចចិត្តបន្តហ្វឹកហាត់នៅទីនោះទៀត ឱ្យដល់ថ្ងៃចេញទៅប្រកួតតែម្ដង ក្រោយដណ្ដើមបានមេដាយសំរឹទ្ធ មួយគ្រឿង ក្នុងប្រកួតព្រឹត្តិការណ៍អន្តរជាតិកម្ដៅសាច់ដុំ។