គម្រោង AIMS ជួយ​បញ្ចប់​កង្វល់​យុវវ័យ​ខ្មែរ ​រឿង​ចំណាក​ស្រុក​ គម្រោង AIMS ជួយ​បញ្ចប់​កង្វល់​យុវវ័យ​ខ្មែរ ​រឿង​ចំណាក​ស្រុក​
  • 2014-11-24 23:11:55

កង្វះ​ព័ត៌មាន​ គឺជា បញ្ហា​ចម្បង​ ដែល​នាំ​ឲ្យ​​យុវវ័យ ឬ ពលករ​ខ្មែរ​​មួយ​ចំនួន​​ប្រឈម​គ្រោះ​ថ្នាក់​ ក្នុង​ការ​ចំណាក​ស្រុក​ទាំង​ក្នុង​​ប្រទេស​ និង ក្រៅ​ប្រទេស។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ គេហទំព័រ aims.worlded.org នឹង​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​អប់រំ​អំពី​ចំណាក​ស្រុក។ (AIMS) គឺជា​ គម្រោង​មួយ​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​អប់រំ​ពិភព​លោក-កម្ពុជា និង ​ទទួល​បាន​​ការ​គាំទ្រ​ពី​មូលនិធិ Dream Blue Foundation (DBF) ព្រម​ទាំង​​ដៃ​គូ​​​សហការ​ ​​​​ដូចជា Media One និង Friend International។