ឧបករណ៍​ឆ្លាត​វៃ​ភ្ជាប់​ទៅ​កាន់​ស្មាតហ្វូន អាច​មើល​ធ្លុះ​ដល់​ក្នុង​ជញ្ជាំង

  • 2018-01-30 08:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​បង្កើត​ថ្មី​ម្យ៉ាង​ឲ្យ​ឈ្មោះ Walabot DIY មាន​មុខងារ​ពិសេស​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ត្រួតពិនិត្យ​ទុយយោ​ទឹក​ឬ​ខ្សែ​ភ្លើង ដែល​មាន​បង្កប់​ខាង​ក្នុង​ជញ្ជាំង ងាយស្រួល​ក្នុង​ការ​ជួសជុល​ឬ​កែលំអ​គេហដ្ឋាន​សារ​ជា​ថ្មី ដោយ​សុវត្ថិភាព។ សាមញ្ញ​បំផុត​ដោយ​អ្នក​គ្រាន់​យក​ឧបករណ៍​នេះ ទៅ​ដោត​ភ្ជាប់​ជាមួយ​ស្មាតហ្វូន។​

របៀប​ប្រើប្រាស់ អ្នក​គ្រាន់​កាន់​ស្មាតហ្វូន​អូស​ទៅ​លើ​ទីតាំង​ណាមួយ ហើយ​ Walabot អាច​ធ្វើ​ការ​ត្រួតពិនិត្យ​ទាំង​ប្រភេទ​ជញ្ជាំង​ចាក់​បេតុង​ឬ​កម្រាស់​ស្ដើង រហូត​ដល់​ជម្រៅ ១០ សង់ទីម៉ែត្រ

ពិសេស​ជាង​នេះ​ទៅ​ទៀត អំឡុង​ពេល​ពិនិត្យ​ឃើញ​របស់​អ្វី​មួយ​ប្លែក វា​នឹង​បង្ហាញ​ជា​សញ្ញា​នៅ​លើ​អេក្រង់​ស្មាតហ្វូន តាម​រយៈ​កម្មវិធី​ឆ្លាតវៃ​ប៉ុន្តែ​បច្ចុប្បន្ន​គាំទ្រ​លើ​ប្រព័ន្ធ Android មួយ​គត់។​

មាន​លក់​លើ​គេហទំព័រ Walabot.com ក្នុង​តម្លៃ​ពិសេស ៧៩.៩០ ដុល្លារ ដោយ​ធម្មតា​ថ្លៃ​ដល់ ១៥៩.៩០ ដុល្លារ​ឯ​ណោះ។​

ទស្សនា​វីដេអូ​ខាង​ក្រោម:

ប្រភព: https://walabot.com/diy

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ walabot   ប្រែ​សម្រួល៖ កៅ រក្សា