បើ​លោក Ming-Chi Kuo ទាយ​ត្រូវ​មែន iPhone នឹង​ឡើង RAM ដល់ 4GB នៅ​ឆ្នាំ ២០១៨

  • 2018-01-30 01:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ពី​លោក Ming-Chi Kuo អ្នក​វិភាគ​នៅ​ក្រុមហ៊ុន KGI Securities បាន​ទស្សន៍ទាយ​ថា​ Apple គ្រោង​នឹង​ដំឡើង RAM នៃ​ម៉ាស៊ីន iPhone ជំនាន់​ថ្មី​អេក្រង់ ៥.៨ អ៊ីញ និង ៦.៥ អ៊ីញ។​ លោក​សង្កត់​ធ្ងន់ អតិថិជន​នឹង​ទទួល​បាន iPhone ទំហំ RAM 4GB មាន​ប្រើប្រាស់​ថ្ម​ប្រភេទ L-Shaped។​

បន្ថែម​ពី​នេះ iPhone X Plus ក៏​នឹង​វិវត្ត​ថាមពល​ថ្ម​ធំ​ដល់ ៣ ៣០០ – ៣ ៤០០ mAh ខ្ពស់​ជាង​ម៉ូដែល​បច្ចុប្បន្ន ២៥ ភាគរយ។​ ដោយឡែក Apple ក៏​គ្រោង​ចេញ​ផ្សាយ​ស្មាតហ្វូន​ទី ៣ អេក្រង់ ៦.១ អ៊ីញ ប្រើ​ការ​រចនា​ប្រហាក់ប្រហែល​ស្មាតហ្វូន​តម្លៃ ៩៩៩ ដុល្លារ ដោយ​ប្រើ​ត្រឹម RAM 3GB មាន​ថាមពល​ថ្ម ២ ៩៥០ mAh ហើយ​ទទួល​ការ​ផ្គត់ផ្គង់​ផលិត​ពី​សំណាក់​ក្រុមហ៊ុន Pegatron (៦០ ភាគរយ), Foxconn (៣០ ភាគរយ) និង Wistron (១០ ភាគរយ) ជាមួយ​តម្លៃ​ចន្លោះ ៧០០ ទៅ ៨០០ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម