Beme បិទ​ជាផ្លូវការ ក្រោយ CNN យកលុយ​ទិញ​ពី​តារា​ល្បី​មួយ​រូប​លើ Youtube

  • 2018-01-30 04:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Beme ដែល​​បង្កើត​ឡើង​ដោយ​លោក Casey Neistat និង​លោក Matt Hackett បាន​បិទ​ជា​ផ្លូវការ បន្ទាប់​ពី​ក្រុមហ៊ុន CNN បាន​ទិញ​យក​ក្នុង​តម្លៃ ២៥ លាន​ដុល្លារ​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៦។

គោលដៅ​ចំបង CNN នាំ​យក​លោក​ Neistat ដើម្បី​ជួយ​ពង្រីក​វិសាលភាព​ព័ត៌មាន​ទៅ​ដល់​យុវជន​។ ក្នុង​ដំណើរការ​នេះ CNN ក៏នឹងគ្រប់គ្រង​កម្មវិធី​​លើ​ទូរសព្ទ Beme ជា​សេវាកម្ម​មួយ អាច​ឲ្យ​អ្នក​ប្រើប្រាស់​ចែករំលែក​វីដេអូ​ខ្លីៗ​។ 

ដោយ​ប្តូរ​ទៅ​កាន់ CNN លោក Neistat បាន​បោះបង់​ការងារ​ផលិត​វីដេអូ​មួយ​រយៈ​លើ Youtube ដែល​មាន Subscriber ៥.៨ លាន ដែលតែង​តែ​បង្ហោះ​ពី​ជីវិត​ប្រចាំថ្ងៃ ពេលវេលា​លើ​ដង​ផ្លូវ និង​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មីៗ​។

បច្ចុប្បន្ន Beme News Youtube Channel នឹង Live  វីដេអូ​ស្ថិត​ក្រោម CNN ដែល​មាន Subscriber ២០០ ០០០។ CNN ក៏​មាន​គម្រោង​​រុះរើ​រចនាសម្ព័ន្ធ​ក្រុម​ការងាររបស់ Beme ហើយ​ក៏​ប្រហែល​​ជា​មាន​ការ​បញ្ឈប់​​បុគ្គលិក​មួយ​ចំនួន​ផង​ដែរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន