NASA កំពុង​ពិសោធន៍​ប្រភព​ថាមពល​ថ្មី​ ប្រើប្រាស់លើអវកាស

  • 2018-01-30 01:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ថាមពល​មាន​គុណភាព​ខ្ពស់ និង​ប្រើ​បាន​យូរ ចាំបាច់​ប្រើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដូចជា ពន្លឺ ទឹក និង​អុកស៊ីហ្សែន ក្នុងការជួយដល់បេសកម្មក្រៅភព។ 

NASA កំពុង​សាកល្បង​ពិសោធន៍​លើ Kilopower។ Kilopower ជា​ប្រភព​ថាមពល​ថ្មី អាច​ផ្តល់​ថាមពល​យូរ​អង្វែង និង​មាន​គុណភាព​ខ្ពស់ អាច​ជា​អនាគត​ប្រើ​លើ​មនុស្សយន្ត និង​បេសកកម្ម​រុករក​អ្វី​ផ្សេង​។ 

ប្រព័ន្ធ​ថាមពល Fission (ការ​បំបែក​អាតូម​) នេះ​អាច​ផ្តល់​ថាមពល​អគ្គិសនី​ដល់​ទៅ ១០ គីឡូវ៉ាត់ គ្រប់គ្រាន់​សម្រាប់​ដំណើរការ​លើ​ផ្ទះ​ខ្នាត​មធ្យម​ពីរ និង​អាច​បន្ត​ប្រើប្រាស់​បាន​យ៉ាង​ហោច​ណាស់ ១០ ឆ្នាំ។ ដូច្នេះ Kilopower ៤ គ្រាប់​អាច​ផ្តល់​ថាមពល​គ្រប់គ្រាន់​ទៅ​ដល់​ទី​ខ្ពស់​។ 

ការពិសោធន៍

ប្រព័ន្ធ​ថាមពល​គំរូ (Prototype) ត្រូវ​បាន​រចនា និង​អភិវឌ្ឍន៍​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Glenn Research Center របស់ NASA សហការ​ជាមួយ Marshall Space Flight Center របស់ NASA និង មន្ទីរពិសោធន៍ Los Alamos National Laboratory។ ចំណែកឯ Reactor core ត្រូវ​បាន​ផ្តល់​ដោយ Y12 National Security Complex។ 

Reactor Core
ផ្នែកខាងក្នុង Reactor Core

NASA Glenn បាន​បញ្ជូន​ប្រព័ន្ធ​ថាមពល​គំរូ​ពី Cleveland ទៅកាន់ Nevada National Security Site (NNSS) នៅ​ចុង​ខែ កញ្ញា​។

បើ​តាម​លោក Marc Gibson  វិស្វករ​ដឹកនាំ Kilopower ការ​ពិសោធន៍​នឹង​បញ្ចប់​ជាមួយ​លទ្ធផល​មួយ​នៅ​ចុង​ខែ មីនា​។

គុណសម្បត្តិ Kilopower

ថាមពល Fission អាច​ផ្តល់​ថាមពល​ប្រើប្រាស់​គ្រប់​ទីកន្លែង ដែល​អាច​ឲ្យ​ទាំង​មនុស្ស និង​គ្រឿងយន្ត​អាច​ធ្វើ​ដំណើរ​ដោយ​ភាព​ទុកចិត្ត​។ លើ​ភព Moon និង Mars មាន​ថាមពល​អាស្រ័យ​លើ​អាកាសធាតុ ឬ​សីតុណ្ហភាព​ផ្សេងៗ​គ្នា​។ ដូច្នេះ​ប្រព័ន្ធ​នេះ​អាច​ជួយ​ដល់​ស្ថានភាព​បរិយាកាស​ក្តៅ​ខ្លាំង និង​ត្រជាក់​ខ្លាំង ដោយ​មាន​ការ​ស្រាវជ្រាវ និង​ពិសោធន៍​ដោយ​សង្កត់​ធ្ងន់​ខ្លាំង​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ NASA   ប្រែ​សម្រួល៖ ប៊ុនធឿន