ជិះ​ម៉ូតូ​រាល់​ថ្ងៃ​អ៊ីចឹង ដែល​ធ្លាប់​នឹក​ឃើញ​ពី​ម៉ូតូ​ដំបូង​គេ​បង្អស់​ឬ​អត់?

  • 2018-02-13 11:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ម៉ាក Hildebrand & Wolfmuller គឺ​ជា​ម៉ូតូ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ម៉ូតូ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ប្រភព​កំបាំង​មុខ​ម្នាក់ ជាមួយ​នឹង​តម្លៃ​ដាក់​លក់​ ១០ម៉ឺន​ផោន​ឯណោះ។

ម៉ូតូ​នេះ​ត្រូវ​បាន​ផលិត​ឡើង​នៅ​ឆ្នាំ ១៨៩៤ ដោយ​ជនជាតិ​អាល្លឺម៉ង់​ពីរ​រូប​ គឺ​លោក Hildebrand និង លោក Wolfmuller។ ម៉ូតូ​នេះ មាន​ទ្រង់​ទ្រាយ​ដូច​កង់។ វា​មាន​សមត្ថភាព​ក្នុង​ការ​ឡើង​ល្បឿន​ពី ០ ទៅ ៣២ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្នុង​រយៈ​ពេល ៣០​វិនាទី។ ល្បឿន​អតិបរមា​របស់​យានជំនិះ​នេះ គឺ​ជាង ៤៨គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ម៉ូតូ​នេះ​ត្រូវ​បាន​ផលិត​ចន្លោះ​ពី ៨០០ ទៅ ២០០០ គ្រឿង។ បច្ចុប្បន្ន​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail មាន​តែ ១២​គ្រឿង​ប៉ុណ្ណោះ​ដែល​នៅ​សេស​សល់។

សូម​ទស្សនា​ការ​ជិះ​ម៉ូតូ​នេះ​ទាំង​អស់​គ្នា៖៕

ប្រភព៖ Dailymail   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី