រក​ឃើញ​អ្នក​ឈ្នះ​ពាន Women in Tech ឆ្នាំ ២០១៨

  • 2018-03-09 03:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួតប្រជែង Women in Tech ឆ្នាំ ២០១៨ ទើប​រក​ឃើញ​ជយលាភី​ទាំង ៣ ផ្នែក​ សុទ្ធ​តែ​ស្រ្តី​ដែល​មាន​ជំនាញ​ផ្សេងៗ​គ្នា។

កម្មវិធី Women in Tech ឆ្នាំ ២០១៨ បាន​ប្រកាស​រក​បេក្ខភាព​ជា​ស្ត្រី​ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៨ និង​មាន​ការ​ចូលរួម​ពី​ក្រុម​ចៅ​ក្រម​មក​ពី​ក្រុមហ៊ុន​ឯកជន អង្គការ​ក្រៅ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ​ទៀត។ ចំណែក​ឯ​ប្រធានបទ​វិញ​ផ្ដោត​ទៅ​លើ “ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​តាម​រយៈ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន”

ចៅក្រម​ធ្វើការ​ជ្រើសរើស ចេញ​ពី​បេក្ខភាព​ជាង ៨០ រូបហើយ​វាយ​តម្លៃ​រក​ស្រ្តី​ឆ្នើម​ដែល​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​។ ជយលាភី​ទាំង ៣ រូប​រួម​មាន៖

  • កញ្ញា ចាន់ ពេញលក្ខ ឈ្នះ​ពាន​ផ្នែក Cambodian Woman ICT For Community Award)
  • កញ្ញា ឡុង លក្ខិណា ឈ្នះ​ពាន​ផ្នែក Cambodian Woman ICT Entrepreneur Award
  • អ្នកនាង ហ្វាត់ ស៊ីអែម ឈ្នះ​ពាន​ផ្នែក Cambodian Woman ICT Engineer Award
ជយលាភី​ទាំង ៣ រូប​

ព័ត៌មានបន្ថែម​ពីជយលាភី​ Sabay នឹង​ផ្សាយ​ជូន​នៅ​អត្ថបទ​ក្រោយ៕

អត្ថបទ៖ រក្សា