ណែនាំ​ឲ្យ​ស្គាល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​ទាំង ១០ នៅ​ប្រទេស​ឥណ្ឌា

  • 2018-03-12 02:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌា​ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រទេស​មួយ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស ហើយ​ក៏​ប្រែ​ក្លាយ​ជា​បណ្ដុំ​ស្ថាប័ន​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក។ នេះ​ក៏​ដោយ​សារ​កត្តា​នៃ​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​បច្ចេកទេស​មាន​ជំនាញ​ខ្ពស់ បន្ត​កើន​ឡើង ៧ ភាគរយ​ក្នុង​មួយ​ឆ្នាំ។

ឈរ​នៅ​លំដាប់​ទី ៣ ប្រមូល​ផ្តុំ​ដោយ​អាជីវកម្ម Start-up ចំនួន ៤ ៧៥០ កន្លែង ខ្លាំង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​និង​ចិន។ Sabay ណែនាំ​ឲ្យ​ស្គាល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​ទាំង ១០ ក្នុង​ប្រទេស​មួយ​នេះ។

១០.Cognizant Technology Solutions:

ផ្តល់​នូវ​សេវាកម្ម​ព័ត៌មាន​វិទ្យា (IT) ដូច​ជា​បច្ចេកវិទ្យា​ឌីជីថល, ការ​ពិគ្រោះ​យោបល់ និង​សេវាកម្ម​ប្រតិបត្តិការ។

៩.HP:

បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៣៩ ដោយ​ក្រុមហ៊ុន HP បាន​ចែក​ជា​ ២ ផ្នែក​ក្នុង​ឆ្នាំ ២០១៥ ដោយ​មួយ HP Inc, សម្លឹង​លើ​ការ​អភិវឌ្ឍ​នូវ​កុំព្យូទ័រ, ម៉ាស៊ីន Printer និង​ប្រព័ន្ធ 3D Printing ហើយ​មួយ​ផ្សេង​ទៀត Hewlett Packard Enterprise ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្ដល់​សេវា​អាជីវកម្ម​និង​សេវា​ហិរញ្ញវត្ថុ។​

ទីតាំង: ទីក្រុង Bangalore, Chennai, Gurgaon, Kolkata, Lucknow, Mumbai, New Delhi និង Udham Singh Nagar។

៨.SAP:

ក្រុមហ៊ុន​ផលិត​កម្មវិធី (Software) លើ​កុំព្យូទ័រ និង​គ្រប់គ្រង​លើ​ប្រតិបត្តិការ​អាជីវកម្ម ក៏​ដូច​ជា​ទំនាក់ទំនង​ជាមួយ​អតិថិជន។

ទីតាំង:ទីក្រុង Bangalore, Chandigarh, Gurgaon, Kolkata, Mumbai និង New Delhi។

៧.Microsoft:

ក្រុមហ៊ុន​បើក​ចេញ​ពី​ការិយាល័យ​កណ្ដាល​នៅ​អាមេរិក មាន​អភិវឌ្ឍ, ផលិត​និង​ការ​លក់​កម្មវិធី​កុំព្យូទ័រ, ឧបករណ៍​អេឡិចត្រូនិក ក៏​ដូច​សេវាកម្ម​មួយ​ចំនួន។ បន្ថែម​ពី​នេះ​ក៏​រៀបចំ​លើ Microsoft Windows និង​កម្មវិធី​ Internet Explorer។

ទីតាំង: ទីក្រុង Ahmedabad, Bangalore, Chennai, Hyderabad, Gurgaon, Kochi, Kolkata, New Delhi និង Pune។

៦.Cisco:

ផលិត​និង​លក់​នូវ​គ្រឿង​ផ្គត់ផ្គង់​ផ្នែក Network និង​ប្រព័ន្ធ​ទូរគមនាគមន៍។​ ក្រុមហ៊ុន Cisco ក៏​មាន​សម្ព័ន្ធ​ភាគី​ជា​ច្រើន​ទៀត​ដូច​ជា Internet of Things ជា​ដើម។

ទីតាំង: ទីក្រុង Bangalore, Chennai, Colombo, Kolkata, Gurugam, Hyderabad, Mumbai, New Delhi និង Pune។

៥.Tata Consultancy Services:

ផ្ដល់​នូវ​សេវាកម្ម​ព័ត៌មាន​វិទ្យា, ការ​ពិគ្រោះ​យោបល់​និង​ដំណោះស្រាយ​អាជីវកម្ម ដោយ​មាន​សហការ​ជាមួយ​ក្រុមហ៊ុន Tata Group គ្រប់គ្រង​លើ​ក្រុមហ៊ុន​ទាំង ២៩ មាន​ដូច​ជា Tata Steel, Tata Motors (កាន់កាប់​ Jaguar Land Rover) និង Tata Communications ជា​ដើម។

ទីតាំង: ទីក្រុង Ahmedabad, Bangalore, Bhopal, Bhubaneswar, Chennai, Coimbatore, Gandhinagar, Gurugram, Hyderabad, Jamshedpur, Kochi, Kolkata, Lucknow, Mapusa, Mumbai, Nagpur, New Delhi, Noida, Patna, Pune, Raipur, Trivandrum និង Vadodara។

៤.IBM:

បង្កើត​ឡើង​ជាង​មួយ​សតវត្ស​មក​ហើយ ដោយ​ដំឡើង​ឡើយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មាន​មូលដ្ឋាន​នៅ​ទឹក​ដី​អាមេរិក មាន​ឈ្មោះ​ពេញ Internation Business Machines ចាប់​តាំង​ពី​ឆ្នាំ ១៩២៤។​ ផ្តោត​សំខាន់​លើ​ការ​ផលិត​គ្រឿង Hardware, Middleware និង Software ក៏​ដូច​ជា​ការ​ផ្តល់​នូវ​ Hosting និង​សេវា​ពិគ្រោះ​យោបល់។​

ទីតាំង: ទីក្រុង Ahmedabad, Bangalore, Bhubaneshwar, Chandigarh, Chennai, Coimbatore, Gurgaon, Hyderabad, Kolkata, Mumbai, New Delhi, Noida, Pune និង Visakhapatnam។

៣.Intel:

ក្រុមហ៊ុន Intel ផលិត​នូវ​ផលិតផល​ទូរគមនាគមន៍​ដូច​ជា Microprocessor និង Semiconductor Chip។

ទីតាំង: ទីក្រុង Ahmedabad, Bangalore, Chennai, Gurgaon, Hyderabad, Kolkata, Mumbai, New Delhi, Noida, Pune និង Secunderabad។

២.Amazon:

ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​អាជីវកម្ម Cloud Computing ដោយ​ដំបូង​ឡើយ​បង្កើត​ជា​ការ​លក់​សៀវភៅ Online រហូត​ក្រោយ​មក​បង្កើន​ដល់​ផលិតផល​រាប់​ពាន់​មុខ។​

ទីតាំង: ទីក្រុង Bangalore, Chennai, New Delhi, Hyderabad និង Mumbai។

១.Google:

​​​​​​​ផ្តោត​សំខាន់​លើ​សេវាកម្ម​ទាក់ទង​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ផលិតផល រួម​មាន Search Engine, Cloud Computing, ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការ​លក់ Software/Hardware។

ទីតាំង: Bangalore, Mumbai, Gurgaon និង Hyderabad។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម