Harry Styles ប្រកាសថាខ្លួនហូបគ្រប់យ៉ាងក្នុងបទចម្រៀងថ្មី?
- 2018-03-15 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Harry Styles ប្រកាសថាខ្លួនហូបគ្រប់យ៉ាងក្នុងបទចម្រៀងថ្មី?
ចន្លោះមិនឃើញ
អតីតសមាជិកក្រុមចម្រៀង One Direction, Harry Style បានប្រកាសនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីឆ្នាំមុនថា ខ្លួនមិនប្រកាន់ច្រើនពីភេទចំពោះជម្រើសជីវិតគូរបស់លោកនោះទេ។
ប៉ុន្តែថ្មីៗនេះអ្នកគាំទ្រលោកជាច្រើន បានសន្មតថាបទចម្រៀងថ្មី "Medicine” គឺបទតំណាងឲ្យការស្រលាញ់មនុស្សទាំងពីរភេទឬ Bisexual។ នេះបើតាមពាក្យពេចន៍មួយឃ្លាដែល Harry បានច្រៀងគឺ "Messing around with boys and girls” គឺទាក់ទងស្នេហាទាំងជាមួយប្រុសនិងស្រី។
តារាវ័យ ២៤ឆ្នាំ បានលើកយកបទចម្រៀងនេះមកច្រៀងនៅក្នុងកម្មវិធី ប្រគំតន្ត្រីទេសចរណ៍ នៅប៉ែកអឺរ៉ុប ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលនិងបង្ហាញអារម្មណ៍ពេញបណ្ដាញសង្គម Twitter ដោយសារតែទំនុកច្រៀង (Lyrics) ក្នុងបទនេះ។ ទោះជាយ៉ាងណាក៏ដោយពេលនេះ Harry ត្រូវគេសង្កេតឃើញថាកំពុងតែទាក់ទងជាមួយតារាម៉ូដែល Camille Rowe គ្រាន់តែអ្នកទាំងពីរមិនដែលបង្ហាញពីទំនាក់ទំនងនេះជាសាធារណៈ៕
អីចឹងមកស្ដាប់អត្ថន័យទាំងអស់គ្នា៖
អានអត្ថបទ៖
បទ We Can't Stop របស់ Miley Cyrus ត្រូវតារាម្នាក់ប្ដឹងថាលួចអត្ថន័យពីបទចម្រៀងខ្លួន
បេក្ខជន American Idol ម្នាក់ខំរក្សាស្នាមថើបដំបូងជូនមនុស្សពិសេស តែត្រូវ Katy ឆក់បាត់ (វីដេអូ)
អាណិតណាស់! Dua Lipa លុបចោលការប្រគំតន្ត្រីដោយសារតែបញ្ហា១