ណែនាំ​ឲ្យ​ស្គាល់ ស្រី​ស្អាត ៥ រូប​ ជោគជ័យ​ការងារបច្ចេកវិទ្យា ដល់​ថ្នាក់​បុរស​សូម​ខ្មាស

  • 2018-03-28 07:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា ក្រៅ​ពី​ភាព​ជោគជ័យ​របស់​បុរស ស្រ្តី​មួយ​ចំនួន​កំពុង​សាង​ភាព​លេចធ្លោ ជាប់​ឈ្មោះ​ជា​អ្នក​ជំនាញ​និង​បុគ្គល​ល្បីល្បាញ​តាម​ស្ថាប័ន​នីមួយៗ។

១.Emma Barnett:

ស្រ្តី​សញ្ជាតិ​អង់គ្លេស​រូប​នេះ មិន​ត្រឹម​តែ​មាន​រូប​សម្រស់​ស្អាត ដោយ​ឡែក​បើ​និយាយ​ពី​បទពិសោធន៍​ក្នុង​ការងារ​បច្ចេកវិទ្យា ជា​ពិសេស​តាម​ស្ថាប័ន​សារព័ត៌មាន​ធ្លាប់​មាន​តំណែង​ជា​អ្នក​កែសម្រួល​អត្ថបទ​ឲ្យ​គេហទំព័រ The DailyTelegraph និង​បច្ចុប្បន្ន​បម្រើ​ការ​ផ្នែក​សារព័ត៌មាន​នៅ​វិទ្យុ BBC Radio 5។ មាន​ជំនាញ​បង្កើត​អត្ថបទ​និង​អត្ថាធិប្បាយ​ទាក់ទង​បច្ចេកវិទ្យា​និង​បញ្ហា​របស់​ស្រ្តី។

២.Marina Orlova:

ជា​នារី​រូប​ស្រស់​សញ្ជាតិ​រូស្ស៊ី ហើយ​សព្វថ្ងៃ​ជា Youtuber មួយ​រូប​និង​កាន់​គេហទំព័រ ក្នុង​នាម​ជា​តារា​ស៊ិចស៊ី​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជុំវិញ​ប្រព័ន្ធ​អ៊ីនធឺណិត។

៣.Jdae Raymond:

​​​ស្ថិត​ក្នុង​តំណែង​ជា​អ្នក​ផលិត​ហ្គេម​ឲ្យ​ក្រុមហ៊ុន SONY អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ McGill រូប​នេះ ធ្លាប់​បង្កើត​ស្នាដៃ​ជោគជ័យ​លើ​ហ្គេម Assassins Creed និង The Sims។

៤.Marissa Mayer:

Marissa ជា​អ្នក​ជំនួញ​ស្រី​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នៅ​សហរដ្ឋអាមេរិក កន្លង​ទៅ​ធ្លាប់​កាន់កាប់​តំណែង​នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន Yahoo ហើយ​ក៏​ធ្លាប់​បម្រើ​ការ​នៅ Google ថែម​ទៀត​ផង។

៥.Morgan Webb:

Morgan បាន​ចាប់ផ្តើម​ប្រលូក​ក្នុង​វិស័យ​បច្ចេកវិទ្យា ក្រោយ​បញ្ចប់​ការ​សិក្សា ដោយ​ចាប់​ផ្តើម​ធ្វើ​ការ​ឲ្យ​ទូរទស្សន៍ TechTV ក្នុង​តំណែង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​បណ្តាញ​អ៊ីនធឺណិត​និង​ផលិតករ​កម្មវិធី The Screen Savers។ ​ស្រ្តី​វ័យ ៣៩ ឆ្នាំ​រូប​នេះ ក៏​ជា​អ្នក​ធ្វើ​ការ Vlog និង​មាន​បង្កើត​គេហទំព័រ​ផ្ទាល់​ខ្លួន​​មួយ​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ top10for   ប្រែ​សម្រួល៖ កៅ រក្សា