ហ្គេម​បែង​ចែក​ជា​ច្រើន​កម្រិត ខ្លះ​ទាល់​ 18+ ទើប​អាច​លេង​បាន​

  • 2018-04-18 03:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​មាន​ច្រើន​ប្រភេទ​អាច​លេង​លើ PC, Tablet ឬ Smartphone។ មែនទែន​ទៅ វីដេអូ​ហ្គេមដូច​ទៅ​រឿង ឬ​កម្មវិធី​ទូរទស្សន៍​​ដែរ គ្រាន់​តែ​​តម្រូវ​​ឲ្យ​​មាន​សកម្មភាព​ឆ្លើយ​តប​នឹង​សាច់រឿង​ដែល​ផ្ដល់​ឲ្យ​។ 

បើ​តាម ESA (Entertainment Software Association) ៧២% អ្នក​លេង​ហ្គេមមាន​អាយុ​លើស​ពី ១៨ ឆ្នាំ និង​ជា​មធ្យម​មាន​អាយុ ៣៥ ឆ្នាំ។  

អត្ថន័យ​អត្រា​វាយតម្លៃ​

ESRB (Entertainment Software Ratings Board) ផ្តល់​កម្រិត​វាយតម្លៃ (Rating) ចំពោះ Contents របស់​ហ្គេម ដោយ​គ្រាន់​តែ​ពិនិត្យ​លើ​តួអក្សរ ដោយ​មាន​​ហ្គេម​ប្រភេទ​ខ្លះ​អាច​លេង​បាន​តែ​អ្នក​មាន​អាយុ​លើ ១៨ ឆ្នាំ​។

អក្សរ E សម្រាប់​អ្នក​គ្រប់គ្នា

កម្រិត​អក្សរ E ជា​ប្រភេទ​ហ្គេម​ដែល​គ្រប់​គ្នា​អាច​លេង​បាន ទោះ​ក្មេង​អាយុ​ក្រោម​ ១០ ឆ្នាំ​​ក៏​ដោយ​។

E10+ សម្រាប់​​​អ្នកដែល​មាន​អាយុចាប់​ពី​ ១០ ​ឆ្នាំ ឡើង​ទៅ

E10 ស្រដៀងនឹង E ដែរ គ្រាន់តែ Content ហ្គេម​មាន​លក្ខណៈ​ហិង្សា​បន្តិច។ 

T សម្រាប់​ក្មេង​ជំទង់​

កម្រិត​អក្សរ T សម្រាប់​ក្មេង​ជំទង់​លេង ដោយសារ​សាច់រឿង​របស់​វីដេអូ​ហ្គេម​មាន​អំពើ​ហិង្សា និង​មាន​លក្ខណៈ​ស្មុគស្មាញ​។អាច​មានការ​ប្រយុទ្ធ​ប្រើ​កាំបិត កាំភ្លើង មាន​តួអង្គ​ស្លាប់ ជក់បារី ហើយ​ក៏​មាន​ប្រភេទ​ហ្គេម​ទាក់ទង​នឹង​ល្បែង​ស៊ី​សង​ផង​ដែរ​។ 

M សម្រាប់​ចាស់​ទុំ​

ហ្គេម​កម្រិត​នេះ មាន​អំពើ​ហិង្សា ភាសា​មិន​សមរម្យ ហើយ​ក៏​មាន​ឈុត​ឆាក​ផ្លូវ​ភេទ​ខ្លះ​ដែរ​។ អ្នក​គួរ​ប្រុងប្រយ័ត្ន បើ​កូន​តូច​ៗ អ្នក​កំពុង​ហ្គេម​ប្រភេទ​នេះ​។ 

EC សម្រាប់​កុមារភាព​

ហ្គេម​កម្រិត​នេះ សម្រាប់​ក្មេងៗ ទាំង EC និង E គ្រប់គ្នា​អាច​លេង​បាន ដោយ​មិន​មាន​រូបភាព​ស្មុគស្មាញ ឬ​ភាសា​មិន​សមរម្យ​។ អ្នក​អាច​ទុក​ចិត្ត​បាន បើ​ក្មេង​តូច​ៗ​អាយុ ៤ ឆ្នាំ​កំពុង​លេង​។ 

AO សម្រាប់​មនុស្ស​ពេញវ័យ​

ហ្គេម​កម្រិត​នេះ មាន​ឈុត​ឆាក​ស្មុគស្មាញ អំពើ​ហិង្សា ផ្លូវ​ភេទ រួម​ទាំង​អ្វី​ដែល​ហ្គេម​កម្រិត​អក្សរ M អាច​ធ្វើ​បាន​។ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន