មិនចាច់ប្រើ Photoshop តែលទ្ធផលរូបថតសឹងមិនជឿ គ្រាន់តែប្រើល្បិចសាមញ្ញបំផុត
- 2018-06-16 06:30:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចាច់ប្រើ Photoshop តែលទ្ធផលរូបថតសឹងមិនជឿ គ្រាន់តែប្រើល្បិចសាមញ្ញបំផុត
ចន្លោះមិនឃើញ
អ្នកជំនាញថត pre-wedding ឈ្មោះ Mathias Fast បានបង្ហើបពីល្បិចដ៏សាមញ្ញបំផុតមួយ ដើម្បីថតរូបបែបឆ្លុះដូចកញ្ចក់បានស្អាតបំផុតដោយមិនចាំបាច់ប្រើ Photoshop ដោយគ្រាន់តែប្រើ screen ទូរស័ព្ទប្រភេទណាក៏បាន សម្រាប់ប្រើជាកញ្ចក់ធ្វើឲ្យរូបឆ្លុះគ្នាទៅវិញទៅមក។
ថតរូបបែបផ្ទៃឆ្លុះ អាចឲ្យអ្នកថតយកត្រឹមផ្ទៃណាដែលអ្នកចង់បាន។ រូបមន្តនេះហើយទើបធ្វើឲ្យអ្នកស្រលាញ់ការថតរូបជាច្រើនប្រើវាដើម្បីថតអាគារ សំណង់ ឬ ទេសភាពនានាដោយយកផ្ទៃទឹកធ្វើជាកញ្ចក់ឆ្លុះ។ ប៉ុន្តែការប្រើអេក្រង់ទូរស័ព្ទធ្វើជាផ្ទៃឆ្លុះ អ្នកអាចប្រើក្នុងកាលៈទេសៈណាក៏បាន មិនចាំបាច់មានផ្ទៃទឹកឡើយ។
វិធីថតគឺសាមញ្ញបំផុត គឺដាក់ទូរស័ព្ទរបស់អ្នកនៅផ្នែកខាងក្រោមនៃ Lense កាមេរ៉ា ដូចក្នុងរូបខាងក្រោម ហើយផ្អៀងផ្អងទូរស័ព្ទរហូតដល់អ្នកប្លង់ដែលអ្នកចង់បានពិតប្រាកដ។
លទ្ធផលដូចរូបខាងក្រោម៖