មានឱកាសការងារខ្ពស់ បើចេះរៀបចំ CV បានស្អាត ទាក់ចិត្តអ្នកគ្រប់គ្រង

  • 2018-06-21 04:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​មួយ​នេះ​ មាន​ការ​ផ្ដោត​ខ្លាំង​លើ​ ការ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ គោលបំណង​ស្វែងរក​ការងារ​ និង​បុគ្គលិក​។ ភាគច្រើន​ អ្នក​ប្រើប្រាស់​យក​បណ្ដាញ​សង្គម​នេះ​ជា​ផ្លូវការ​ ចែករំលែក​អ្វី​ខ្លួន​ចេះ​ ចាប់អារម្មណ៍​ និង​សមិទ្ធផល​បាន​ធ្វើ​។

សមត្ថភាព​អ្នក​មាន​ហើយ​ តែ​បើ​ខ្វះ​បណ្ដាញ​ ដូចជា​បណ្ដាញ​សង្គម​មួយ​នេះ​ ហាក់​ខ្វះ​ធាតុ​សំខាន់​មួយ​។

១)​ Profile ត្រូវ​មាន​រូបថត​ ព័ត៌មាន​សំខាន់ៗ​ផ្ទាល់​ខ្លួន​

គួរ​បំពេញ​ព័ត៌មាន​ តម្រូវ​ក្នុង​ LinkedIn ដែល​ផ្ដល់​ភាព​ស្រួល​ដល់​ម្ចាស់​ក្រុមហ៊ុន​អាន​។

  • រូបថត​ (ប្រើ​ផ្លូវការ​)
  • មុខ​តំណែង​ ឬ​ការ​អប់រំ​ បើ​មិន​ទាន់​បាន​បញ្ចប់​ការ​សិក្សា​
  • អាសយដ្ឋាន​ នេះ​សំខាន់​ដោយសារ​ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​ស្វែងរក​បុគ្គលិក​តាមរយៈ​ទីតាំង​នេះ​ឯង​
  • ក្រុមហ៊ុន​កំពុង​បម្រើ​ការងារ​
  • ជំនាញ​អាច​ប្រើ​បាន​

ពេល​ព័ត៌មាន​បំពេញ​បាន​ត្រឹមត្រូវ​គ្រប់​ចំនួន​ លទ្ធផល​ស្វែងរក​នឹង​បង្ហាញ​ភាគច្រើន​លើ​គេ​។

២) កែប្រែ​ URL

ពេល​បង្កើត​ LinkedIn profile ដំបូង​ URL ទទួល​បាន​មាន​អក្សរ​ លេខ​ច្រើន​វែង​។ ដូច្នេះ​គួរ​កែប្រែ​ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ ​ស្វែងរក​អ្នក​តាមរយៈ​ Google ឬ​ LinkedIn​។ ឧទាហរណ៍​ http://www.linkedin.com/in/yourname។

ដើម្បី​ផ្លាស់ប្ដូរ​ URL ចូល​ទៅ​កាន់​ Profile​ រួច​ចុច​លើ​ Edit Public Profile & URL. នៅ​ផ្នែក​ស្តាំ​ខាងលើ​។

៣) បើក​ចំហ​

បើ​អ្នក​កំពុង​ស្វែងរក​ការងារ​ គួរ​បើក​ដំណើរការ​មុខងារ​ Open Candidates ដែល​អាច​ប្រាប់​ដល់​ម្ចាស់​ក្រុមហ៊ុន​ អ្នក​កំពុង​ស្វែងរក​ការងារ​។

យោង​តាម​ LinkedIn ចំពោះ​ Profile បើក​មុខងារ​នេះ​ មាន​សារ​ចូល​ពី​ម្ចាស់​ក្រុមហ៊ុន​ច្រើន​។

ដើម្បី​បើក​ដំណើរការ​ Setting នេះ​ អាច​ចូល​ទៅ​ផ្នែក​ Career Interests នៅ​ក្នុង​ Dashboard លើ​ Profile អ្នក​។​

៤) កំណត់​ Search Alert

Search alerts ជា​មុខងារ​មួយ​ល្អ​ បើ​អ្នក​ចង់​តាមដាន​តម្រូវ​ការ​បុគ្គលិក​ថ្មី​នៅ​ក្រុមហ៊ុន​មួយ​ អាច​ជា​គូ​ប្រកួត​ប្រជែង​ ឬ​នរណា​ម្នាក់​មាន​តួនាទី​ស្រដៀង​អ្នក​នៅ​ក្រុមហ៊ុន​ដទៃ​ទៀត​។

ជ្រើសរើស​ Filter ឈ្មោះ​ People មុន​ពេល​ស្វែងរក​ក្រុមហ៊ុន​ជាក់លាក់​ណា​មួយ​ រួច​ជ្រើសរើស​យក​ Create search alert។

ក្រោយ​មក​ទៀត​ នឹង​ទទួល​អ៊ីមែល​ ពេល​នរណា​ម្នាក់​សាក​សម​នឹង​លទ្ធផល​ស្រាវជ្រាវ​អ្នក​បាន​កំណត់​។

៥) កំណត់​ Job alert

ពេល​អ្នក​ស្រាវជ្រាវ​ការងារ​ក្នុង​ផ្នែក​ Jobs របស់​ LinkedIn អាច​កំណត់​ Alerts ចូល​ផ្ទាល់​ទៅ​កាន់​ Inbox ពេល​មាន​តម្រូវការ​ ការងារ​។

អាច​ចូល​ទៅ​ផ្នែក​ Jobs របស់​ទំព័រ​ ដោយ​ចុច​លើ​ icon រូប​កាបូប​ នៅ​ផ្នែក​លើ​ទំហំ​ Homepage។

៦) ស្នើ​សុំ​ជំនួយ

បើ​អ្នក​ស្គាល់​នរណា​ម្នាក់​នៅ​ក្រុមហ៊ុន​ណា​មួយ​ ហើយ​ចង់​បម្រើ​ការងារ​ទីនោះ​ដែរ​ អាច​ស្នើ​សុំ​ជំនួយ​ពី​ពួកគាត់​បាន​ ព្រោះ​ងាយ​នឹង​មាន​ឱកាស​បម្រើ​ការងារ​ខ្ពស់​។

ពេល​ស្រាវជ្រាវ​ការងារ​ណា​មួយ​ អាច​បើក​ប្រើ​ Filter ឈ្មោះ​ in your network ដើម្បី​ឃើញ​ថា​ Connection ណា​មួយ​ បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ចង់​បាន​។ ក្នុង​នោះ​ អ្នក​នឹង​ឃើញ​មាន​ប៊ូតុង​មួយ​ Ask for a Referral។

អ្នក​អាច​ផ្ញើ​សំណើ​ សរសេរ​ដោយ​ខ្លួន​ឯង​ ក្នុង​នោះ​គួរ​៖

  • រំលឹក​ ពី​របៀប​ដែល​អ្នក​បាន​ស្គាល់​គាត់​។
  • បរិយាយ​ពី​ ជំនាញ​នានា​ និង​ទេពកោសល្យ​ ទាក់ទង​នឹង​ការងារ​ចង់​បាន​។
  • បង្ហាញ​ការ​ចាប់អារម្មណ៍​ លើ​តួនាទី​ការងារ​ចង់​ធ្វើ​។

៧) Export connections

ការ​ Export connections នឹង​បង្កើត​បញ្ជី​ឈ្មោះ​ អ៊ីមែល​ អាសយដ្ឋាន​ មុខតំណែង​ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត​ រាល់​ Connection លើ​ LinkedIn របស់​អ្នក​។

ដើម្បី​ Export ចេញ​នូវ​បញ្ជី​ទំនាក់ទំនង​នេះ​ ចូល​ទៅ​កាន់​ Tab ឈ្មោះ​ My Network > ចុច​លើ​ See All Contacts។ រួច​នៅ​ជ្រុង​ស្ដាំ​ផ្នែក​ខាងលើ​ ចុច​លើ​ Manage Synced and Imported Contacts.។ នៅ​ក្រោម​ផ្នែក​ Advanced Actions នឹង​ឃើញ​មាន​ជម្រើស​ Export Contacts៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី