CEO ល្បី​ឈ្មោះ ៤ រូប​កាន់កាប់​ក្រុមហ៊ុនធំ ការ​ពិត​មាន​ដើម​កំណើត​​មកពី​អាស៊ី

  • 2018-07-13 02:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដា​ក្រុមហ៊ុន​យក្ស​ក្នុង​តំបន់​អឺរ៉ុប ក៏​ដូច​ជា​ទឹក​ដី​សហរដ្ឋអាមេរិក មួយ​ភាគ​ធំ​ក៏​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​បុគ្គល​មាន​ដើម​កំណើត​ចេញ​ពី​តំបន់​អាស៊ី។ Sabay ចែករំលែក​ឲ្យ​ស្គាល់​ពី​ជើង​ខ្លាំង​មាន​ឥទ្ធិពល ៤ រូប​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា សុទ្ធ​សឹង​ដឹកនាំ​ក្រុមហ៊ុន​កំពូល​ទូទាំង​សកលលោក។

១.Satya Nadella:

ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft តាំង​តែ​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៤។ លោក​មាន​ដើម​កំណើត​ក្នុង​ទីក្រុង Nadella ប្រទេស​ឥណ្ឌា ដោយ​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​អគ្គិសនី​ពី​សកលវិទ្យាល័យ Mangalore គួប​ផ្សំ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សកលវិទ្យាល័យ Winconsin – Milwaukee និង​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​នៅ​សកលវិទ្យាល័យ​ប្រចាំ​រដ្ឋ Chicago។ មុន​មក​បម្រើ​ឲ្យ​ក្រុមហ៊ុន​យក្ស Microsoft បុរស​វ័យ ៥០ ឆ្នាំ​រូប​នេះ ធ្លាប់​មាន​ឈ្មោះ​ជា​បុគ្គលិក​នៅ Sun Microsystems។

២.Sundar Pichai:

កើត​ក្នុង​ទីក្រុង Tamil Nadu ប្រទេស​ឥណ្ឌា Pichai បាន​កាន់កាប់​ក្រុមហ៊ុន Google ដោយ​ជោគជ័យ ក្រោយ​មាន​បទពិសោធន៍​យ៉ាង​ក្រាស់ក្រែល​រយៈ​ពេល ១៥ ឆ្នាំ ជាមួយ​ការ​អភិវឌ្ឍ​ឧបករណ៍​បច្ចេកវិទ្យា​កម្រិត​ខ្ពស់។ ដំណាក់កាល​ចាប់​ផ្តើម​ដំបូង​នា​ឆ្នាំ ២០០៤ លោក​បាន​បង្កើត Google Toolbar អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​លើ Internet Explorer និង Firefox អាច​ប្រើប្រាស់ Google ជា Default Search Engine។ រហូត​ដល់​ថ្ងៃ​ទី ២ តុលា ឆ្នាំ ២០១៥ លោក​បាន​តែងតាំង​ជា CEO នៃ Google Inc. ហើយ​បន្ត​អភិវឌ្ឍ​ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ​ទទួល​បាន​ជោគជ័យ​ទល់​សព្វថ្ងៃ។

៣.John S.Chen:

ស្ថិត​ក្នុង​វ័យ ៦៣ ឆ្នាំ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Blackberry មាន​ដើម​កំណើត​ចេញ​ពី​ទីក្រុង​ហុងកុង។ ធ្លាប់​មាន​បទពិសោធន៍​ជា​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធី (Software) ឲ្យ​ឈ្មោះ Sybase Inc., ចន្លោះ​ខែ​កក្កដា ឆ្នាំ ២០១០ ដល់ ខែ​វិច្ឆិកា ឆ្នាំ ២០១២។ លោក​បាន​ទៅ​បញ្ចប់​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក ផ្នែក​វិស្វកម្ម​អគ្គិសនី នា​ឆ្នាំ ១៩៧៨ ពី​សកលវិទ្យាល័យ Brown Univesity។

៤.Shantanu Narayen:

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Adobe មាន​ដើម​កំណើត​ចេញ​ពី​ក្រុង Hyderabad ប្រទេស​ឥណ្ឌា។ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​វិស្វកម្ម​អេឡិចត្រូនិក បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​កុំព្យូទ័រ​វិទ្យាសាស្រ្ត និង​ធុរកិច្ច​ពី​សកលវិទ្យាល័យ UC Berkeleyនៃ​រដ្ឋ California សហរដ្ឋអាមេរិក។

ប្រភព: https://www.diversitybestpractices.com/5-asian-ceos-to-know#page-6

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ diversitybestpractices   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម