ដឹង​មូលហេតុ​​នេះ អាច​លែង​​ចង់​ទិញ iPhone 6/6s ប្រើ​

  • 2018-07-16 07:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មក​ទល់​ពេល​នេះ​ iPhone 6/6s អាច​ជា​ជម្រើស​​ iPhone ដ៏​ល្អ​បំផុត​ដែល​​អ្នក​គួរ​ទិញ​ប្រើ ដោយ​តម្លៃ​បាន​ធ្លាក់​ចុះ​ច្រើន​គួរ​សម ​ហើយ​ក៏​មិន​ទាន់​ហួស​សម័យ​​ទៅ​ណា​ដែរ។ ប៉ុន្តែ​មាន​ចំណុច​មួយ​ដែល​អ្នក​ត្រូវ​គិត​គូរ​មុន​សម្រេច​ទិញ​ស្មាតហ្វូន​ស៊េរី​នេះ។

បើ​តាម​របាយការណ៍​ថ្មី​របស់​ក្រុមហ៊ុន​សុវត្ថិភាព​ Blancco ចេញ​ផ្សាយ​ប្រចាំ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០១៨ នេះ បាន​បង្ហាញ​ថា​ iPhone 6 គឺ​ជា​ឧបករណ៍​ iOS ដែល​មាន​ភាគ​រយ​ កើត​មាន​បញ្ហា​ខ្ពស់​បំផុត​ ពោល​រហូត​ដល់​ ២២%។

ឈរ​នៅ​តំណែង​លេខ​ពីរ​គឺ​ iPhone 6s ដែល​មាន​បញ្ហា​ ១៦%។ បញ្ហា​ដែល​អាច​កើត​មាន​លើ​ឧបករណ៍​ iOS មាន​ដូច​ជា​បញ្ហា​ Bluetooth, Wi-Fi, កាស​ស្ដាប់, ប្រព័ន្ធ​អ៊ីនធឺណិត​ទូរសព្ទ និង ការ​ទទួល​សញ្ញា​ជា​ដើម។

បន្ថែម​ពី​នេះ​នៅ​លើ iPhone 6/6s មួយ​ចំនួន​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​កើត​មាន​បញ្ហា​ Touch (គាំង​ Touch ចុច​មិន​ទៅ) និង​លេច​ចេញ​ស្នាម​ឆូត​ពណ៌​ប្រផេះ​នៅ​ផ្នែក​ខាង​លើ​នៃ​ផ្ទៃ​អេក្រង់​ទៀត​ផង។

ដោយ​ឡែក​ចំពោះ​​ភាគរយ​មាន​បញ្ហា​របស់​​​ឧបករណ៍​ iOS ដទៃ​ទៀត​​​គឺ​ iPhone 6s Plus មាន ៩%, iPhone 6 Plus មាន​ ៨%, iPhone 7 មាន​ ៨%, iPhone 7 Plus មាន​ ៧%, iPhone 5s មាន​ ៥%, iPad Air 2 មាន​ ៤%, iPhone X មាន​ ៣% និង iPhone 8 Plus មាន​ ៣%។

ក្រៅ​ពី​ឧបករណ៍​ iOS គេ​ក៏​បាន​សិក្សា​លើ​ស្មាតហ្វូន​ Android ផង​ដែរ ដោយ​ Samsung មាន​ភាគរយ​កើត​មាន​បញ្ហា​រហូត​ដល់​ ២៧,៤% ឈរ​នៅ​លើ​គេ និង​តាម​ពី​ក្រោយ​ដោយ​ Xiaomi មាន ១៤,២%៕​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង