អ្នកត្បាញអង្រឹង៖ "សម្រស់ផលិតផលទាក់ទាញអារម្មណ៍ ឯគុណភាពផលិតផលទាក់ទាញទឹកចិត្តិ"
- 2018-07-26 08:16:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកត្បាញអង្រឹង៖ "សម្រស់ផលិតផលទាក់ទាញអារម្មណ៍ ឯគុណភាពផលិតផលទាក់ទាញទឹកចិត្តិ"
ចន្លោះមិនឃើញ
"សម្រស់ផលិតផលទាក់ទាញអារម្មណ៍ ឯគុណភាពផលិតផលទាក់ទាញទឹកចិត្តិ"។ នេះជាការលើកឡើងរបស់ អ្នកស្រី ហ៊ល សុខឃីម អ្នកផលិតអង្រឹងក្រណាត់ នៅភូមិវាយឈ្នះ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។
ការច្នៃ ការតុបតែងផលិតផលឲ្យបានស្អាត ឲ្យបានល្អ គឺធ្វើឲ្យអតិថិជនមានអារម្មណ៍ចូលចិត្ត ប៉ុន្ដែគុណភាពទៅវិញទេ ដែលអាចទាក់ចិត្ត នៃអតិថិជនពិតប្រាកដ ដែលទិញទៅហើយ ចង់មកទិញទៀត ព្រោះផលិតផលល្អ។ អ្នកស្រី ហ៊ល សុខឃីម បន្ថែម។
អ្នកស្រី ហ៊ល សុខឃីម បានចាប់ផ្ដើមត្បាញអង្រឹងក្រណាត់នេះលក់ តាំងពីឆ្នាំ ២០០៣ មកម៉្លេះ ដោយបានចេះត្បាញអង្រឹង តពីម្តាយ និងចាស់ៗក្នុងភូមិ។
សូមចុចអាន៖ របរត្បាញអង្រឹង អ្នកស្រុកសំរោង ទម្រាំបានមួយៗ ដឹងជួបការលំបាកអ្វីខ្លះ?