សម្រង់សម្ដីថ្ងៃនេះ៖ "ជ្រើសរើសបុគ្គលិកត្រូវ អាជីវកម្មរីកចម្រើន ជ្រើសរើសបុគ្គលិក​ខុស ខាតទាំងពេលវេលា និង​ថវិកា"

  • 2018-08-02 02:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ជ្រើសរើសបុគ្គលិកត្រូវ អាជីវកម្មរីកចម្រើន ជ្រើសរើសបុគ្គលិក​ខុស ខាតទាំងពេលវេលា និង​ថវិកា"។ នេះជាការ​លើកឡើង​របស់ កញ្ញា វត្ថា វិច្ឆិកា វ័យ២៥ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ដៃ​ខ្មែរ​ ដែល​ផលិត​ប្រេងដូង សាប៊ូ និង ធ្យូង​ដុសធ្មេញ។

ថៅកែពូកែ​ ដែលរើស​បាន​បុគ្គលិក​ល្អគឺ​នឹង​ធ្វើ​ឲ្យ​មុខរបរ​រីកចម្រើន​ព្រោះ​ពួកគេ​ មាន​គំនិត​ថ្មីៗ ប្រកប​ដោយ​ការ​ច្នៃប្រឌិត និង ការ​ទទួល​ខុសត្រូវ ដែល​មិនធ្វើ​ឲ្យ​ថៅកែ​ឈឺក្បាល រហូត​ទាល់តែតាមដាន​នោះទេ។ ប៉ុន្ដែ ប្រសិន​បើ​រើស​បុគ្គលិក​ខុស គឺត្រូវ​ការ​ចំណាយ​កម្លាំង​ច្រើន​ទៅតាមដាន​ត្រួតពិនិត្យ ហើយ​ក៏មិនប្រាកដ​ថា​បុគ្គលិក​នោះរីកច្រើន​ដែរ ដែល​ធ្វើ​ឲ្យ​ខាត​ទាំងពេល​វេលា និង ថិវកា ផងដែរ។ កញ្ញា វិច្ឆិកា បន្ថែម។

សិប្បកម្ម​​​ដៃខ្មែរ ដែលផលិត​ប្រេង​ដូង​ សាប៊ូ និង​ ធ្យូង​ដុសធ្មេញ គឺ​មាន​ទីតាំង​នៅ ភូមិ​កំពង់​សំណាញ់ សង្កាត់​និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ បន្ទាប់ពី​បោះបង់​អាជីព​ជា​អ្នក​ដើរ​ម៉ូត វិច្ឆិកា បាន​ប្រឡូក​ក្នុង​ការ​ផលិត​សាប៊ូ និង​ប្រេងដូង​នេះ នៅ​ឆ្នាំ ២០១៤ ជាមួយ​សហ​ស្ថាបនិក​គម្រោង​ដៃ​ខ្មែរ​ដែល​ជា​ជន​បរទេស ។ ហើយ​នៅ​ឆ្នាំ ២០១៧ នាង​បាន​ចេញ​មក​បើក​អាជីវកម្ម​ដៃខ្មែរ​នេះ ដោយខ្លួនឯង។

ចុចអាន៖ Sabay-news

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី