ប្រទេស​ចំនួន​៦​ដែល​មាន​អត្រា​អ្នក​ស្លាប់​ច្រើន​បំផុត​ពេល​ថត selfie មិន​ប្រុងប្រយ័ត្ន

  • 2018-08-05 07:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ចំនួន​៦​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​បំផុត​លើ​លោក ដែល​បណ្តាល​មក​ពី​ការ​ថត​ selfie នាំ​ឲ្យ​មិន​ប្រុងប្រយ័ត្ន​អំពី​គ្រោះថ្នាក់​នានា​ដែល​​បាន​កើត​ឡើង​ជុំវិញ​ខ្លួន​ពួកគេ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​នោះ​គឺ ឥណ្ឌា​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​បំផុត​​​លើស​ពី​៨០​នាក់។

៦ ចិន មាន​មនុស្ស​ស្លាប់​ចំនួន ៤ នាក់។ ២​នាក់​ក្នុង​ចំណោម​នេះ ស្លាប់​ដោយ​សារ​ថត selfie ជាមួយ​ផ្សោត​សមុទ្រ។

៥ ម៉ិចស៊ីកូ ​មាន​មនុស្ស​ស្លាប់​ចំនួន ៤ នាក់។ ២​នាក់​ក្នុង​ចំណោម​​នោះ​ស្លាប់​នៅ​ពេល selfie នៅ​លើ​ផ្លូវ​រត់​របស់​យន្តហោះ។

៤ រុស្ស៊ី អ្នក​ស្លាប់​មាន​ចំនួន ១០ នាក់។ យុវជន​មួយ​ចំនួន​ស្លាប់​នៅ​ពេល​ព្យាយាម​ថត Selfie នៅ​លើ​ផ្លូវ​រថភ្លើង។

៣ ប៉ាគីស្ថាន អ្នក​ស្លាប់​មាន​ចំនួន ១១ នាក់។ ភាគ​ច្រើន​នៃ​ពួកគេ​ស្លាប់​ដោយ​សារ​ថត selfie ក្នុង​ទឹក ហើយ លង់​ទឹក​ស្លាប់។

២ សហរដ្ឋ​អាមេរិក មាន​មនុស្ស​ស្លាប់​ចំនួន ១៤ នាក់។ ដូច​គ្នា​នឹង​ប្រទេស​រុស្ស៊ី​ដែរ ភាគ​ច្រើន​នៃ​ពួកគេ​ស្លាប់​ដោយ​សារ​ថត selfie នៅ​លើ​ផ្លូវ​រថភ្លើង។

១ ឥណ្ឌា អ្នក​ស្លាប់​មាន​ចំនួន​លើស​ពី ៨០ នាក់ ពោល​គឺ​ពាក់​កណ្តាល​នៃ​មនុស្ស​ដែល​បាន​ស្លាប់​​នៅ​ពេល​ថត selfie កើត​នៅ​ប្រទេស​ឥណ្ឌា ហើយ ភាគ​ច្រើន​បណ្តាល​មក​ពី​មិន​សូវ​ចាប់​អារម្មណ៍​នឹង​គ្រោះថ្នាក់​ដែល​នឹង​អាច​កើត​ឡើង​នៅ​ជុំវិញ​ពួកគេ៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី