ចូលដល់ឆ្នាំ​ ២០១៨ កាមេរ៉ា Galaxy Note 4 នៅតែ​ខ្លាំង

  • 2018-08-28 01:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 4 ចេញ​ឆ្នាំ​ ២០១៤ ជា​ស្មាតហ្វូន​កូនកាត់​ Tablet ដែល​មាន​លេច​ធ្លោ​​មួយ ខ្លាំង​ទាំង​លើ​ដំណើរ​ការ និង​សមត្ថភាព​នៃ​ការ​ថត​រូប​។ រំលង​ផុត​រយៈពេល​ ៤ ឆ្នាំ​ តើ​​សមត្ថភាព​កាមេរ៉ា​របស់​ Note 4 នៅ​អាច​ទទួល​យក​បាន​ដែរ​ឬ​យ៉ាង​ណា?

​ចង់​ដឹង​ថា​លទ្ធផល​បែប​ណា គេ​បាន​យក​ Galaxy Note 4 ប្រើ​ថត​រូប​ និង​វីដេអូ​ក្នុង​ស្ថានភាព​ជា​ច្រើន។ Galaxy Note 4 មាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​កម្រិត​ ១៦ MP ជា​មួយ​ Aperture f/2.2 អាច​ថត​វីដេអូ​កម្រិត​ 4K និង​មាន​មុខងារ​រក្សា​លំនឹង​ OIS។ ចំណែក​កាមេរ៉ា​មុខ​មាន​កម្រិត​ ៣,៧ MP ជា​មួយ​ Aperture f/1.9។

ខាង​ក្រោម​ជា​ការ​សាក​ល្បង​សមត្ថភាព​កាមេរ៉ា​ Note 4 នា​ពេល​បច្ចុប្បន្ន ៖

តាម​ការ​បង្ហាញ​ក្នុង​វីដេអូ​ឃើញ​ថា​រូបភាព និង​វីដេអូ​ដែល​ថត​ចេញ​ពី​ស្មាតហ្វូន​អាយុ​កាល​ ៤ ឆ្នាំ នៅ​តែ​មាន​ភាព​ស្រស់​ស្អាត​ អាច​ទទួល​យក​បាន​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។ គួរ​ចាប់​អារម្មណ៍​នោះ​ Note 4 អាច​ថត​រូបភាព​​ប្រភេទ​ព្រាល​ផ្ទៃ​ខាង​ក្រោយ​បាន​យ៉ាង​ល្អ មិន​ចាញ់​ស្មាតហ្វូន​កំពូលៗ​បច្ចុប្បន្ន​ឡើយ៕ ​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង