ចាប់ខ្លួនបុរសចិនម្នាក់ ក្រោយដៀលប្រជាជនកេនយ៉ាថា "មុខដូចស្វា” (មានវីដេអូ)
- 2018-09-07 03:56:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ខ្លួនបុរសចិនម្នាក់ ក្រោយដៀលប្រជាជនកេនយ៉ាថា "មុខដូចស្វា” (មានវីដេអូ)
ចន្លោះមិនឃើញ
បុរសជនជាតិចិនម្នាក់ រស់នៅក្នុងប្រទេសកេនយ៉ាត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោយថតវីដេអូនិយាយមើលងាយពូជសាសន៍រួចបង្ហោះក្នុង Youtube។
នៅក្នុងវីដេអូរយៈពេល ២នាទីជាង គេឃើញបុរសឈ្មោះ Lui Jiaqi ទំនងជាមានទំនាស់ជាមួយបុរសអ្នកថតវីដេអូដែលជាបុគ្គលិករបស់លោក។ លោក Lui និយាយថា "ប្រជាជនកេនយ៉ាទាំងអស់ មើលទៅដូចសត្វស្វាអញ្ចឹង សូម្បីតែប្រធានាធិបតី Uhura Kenyatta ក៏មុខដូចស្វាដែរ។” បន្ទាប់មក បុរសជាបុគ្គលិក បានតបទៅបុរសជនជាតិចិនវិញថា ឲ្យត្រលប់ទៅកាន់ប្រទេសរបស់ខ្លួនវិញទៅបើមិនពេញចិត្តរស់នៅទីនេះ។
ភ្លាមនោះ លោក Lui ខឹងសម្បារកាន់តែខ្លាំងឡើងរួចប្រើពាក្យធ្ងន់ៗថា "ខ្ញុំមិនសាកសមរស់នៅទីនេះទេ ព្រោះខ្ញុំមិនចូលចិត្តមនុស្សមុខស្វា។ ខ្ញុំមិនចង់និយាយរកជនជាតិអ្នកឯងទេ ព្រោះពួកគេមានក្លិនអាក្រក់, ក្រ, ឡប់សតិ ហើយស្បែកខ្មៅទៀត។ ប៉ុន្តែខ្ញុំចេះតែទ្រាំរស់នៅទីនេះ ដោយសារលុយវាសំខាន់ជាងប៉ុណ្ណោះ។”
វីដេអូនេះ ត្រូវបានចែកចាយពេញបណ្ដាញសង្គម Twitter កេនយ៉ា ហើយធ្វើប្រជាជនទាំងអស់មានការខឹងសម្បារយ៉ាងខ្លាំងចំពោះបុរសជនជាតិចិនខាងលើ។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍កេនយ៉ាឲ្យដឹងដថា "លិខិតអនុញ្ញាតការងាររបស់បុរសខាងលើ ត្រូវបានលុបចោលហើយរូបគេនឹងត្រូវបណ្ដេញចេញពីប្រទេសដោយសារការប្រកាន់ពូជសាសន៍។”
នេះមិនមែនជាលើកទី ១ ទេដែលជនជាតិចិនក្នុងប្រទេស កេនយ៉ាត្រូវបានគេចោទប្រកាន់ពីបទប្រកាន់ពូជសាសន៍ ដោយកាលពីបីឆ្នាំមុន ភោជនីយដ្ឋានចិនមួយនៅក្នុងរដ្ឋធានី ណៃរ៉ូប៊ីត្រូវបានអាជ្ញាធរបិទទ្វារដោយសារហាមប្រាមមិនឲ្យជនជាតិស្បែកខ្មៅចូលទទួលទានអាហារក្រោយម៉ោង ៥ល្ងាច៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
ផ្ទុះជំងឺផ្ដាសាយជ្រូកអាហ្វ្រិកនៅចិន បង្កការព្រួយបារម្ភខ្លាំងដល់អ្នកជំនាញ
មកមើល ស្ពានកញ្ចក់កម្ពស់ជិត ៥០០ ម៉ែត្រ ធ្វើឲ្យទេសចរភ្ញាក់ផ្អើលគ្រប់គ្នា (មានវីដេអូ)
ចិនឲ្យអាហ្វ្រិកខ្ចី ៦០ប៊ីលានដុល្លារបន្ថែម ខណៈបំណុលចាស់ស្ទើរវ័ណ្ឌក