ស៊ីរីអាចជួបទុក្ខធំ ក្រោយច្រឡំបាញ់យន្តហោះរុស្ស៊ីខណៈពេលវាយអ៊ីស្រាអែល

  • 2018-09-18 03:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​មួយ​គ្រឿង​របស់​រុស្ស៊ី ត្រូវ​បាន​គេ​ជឿ​ថា​ស៊ីរី​បាញ់​ទម្លាក់​ខណៈ​ពេល​ដែល​កំពុង​វាយ​ប្រហារ​គ្នា​ជាមួយ​អ៊ីស្រាអែល​។

យោង​តាម​របាយការណ៍​របស់ CNN ឲ្យ​ដឹង​ថា​កាំភ្លើង​ធំ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​ស៊ីរី បាន​បាញ់​ជា​ច្រើន​គ្រាប់​ដើម្បី​ទប់ស្កាត់​មីស៊ីល​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង Latakia។ ប៉ុន្តែ​ជា​ការ​ចៃដន្យ បែរ​ជា​បាញ់​ត្រូវ​យន្តហោះ​ល្បាត​សមុទ្រ​របស់​រុស្ស៊ី​ទៅវិញ បណ្ដាល​ឲ្យ​ធ្លាក់​បាត់​ដាន​ពី​រ៉ាដា។ ជាមួយ​គ្នា​ដែរ ក្រសួង​ការ​ពារជាតិ​រុស្ស៊ី បាន​ប្រកាស​ពី​ការ​បាត់​ចេញ​ពី​រ៉ាដា​របស់​យន្តហោះ IL-20 កាល​ពី​ថ្ងៃ​ទី ១៧​ខែ​កញ្ញា​ម្សិលមិញ​នេះ។

(យន្តហោះ IL-20 របស់​រុស្ស៊ី)

ទោះ​យ៉ាង​ណា​ក៏​ដោយ កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល បាន​បដិសេធ​មិន​ផ្ដល់​មតិ​ណា​មួយ​ជុំ​វិញ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​ខ្លួន​ជាមួយ​នឹង​ស៊ីរី​នោះ​ទេ៕

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រ័ត្ន