VoiceWithMe ស្នាដៃកូនខ្មែរពិតៗ អាចបកប្រែបាន ៤ ភាសា ស្រួលពេលហោះទៅបរទេស
- 2018-09-26 02:56:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
VoiceWithMe ស្នាដៃកូនខ្មែរពិតៗ អាចបកប្រែបាន ៤ ភាសា ស្រួលពេលហោះទៅបរទេស
ចន្លោះមិនឃើញ
តើ VoiceWithMe ជាអ្វី? VoiceWithMe ជាកម្មវិធីបកប្រែពីភាសាខ្មែរទៅបរទេស និងពីបរទេសមកជាភាសាខ្មែរ។ កម្មវិធីនេះ អាចបកប្រែបាន ៤ ភាសាដូចជា ខ្មែរ អង់គ្លេស ចិន និងថៃ។
ក្នុងការចុះផ្សាយលើគេហទំព័រ mr-news168 លោក ឡី កំថូង ប្រធានក្រុម VoiceWithMe បានឱ្យដឹងថា ក្រុមរបស់លោកអភិវឌ្ឍកម្មវិធីនេះឡើង ក្នុងគោលបំណងសំខាន់ៗ២ គឺទី១ ជួយអ្នកមិនអាចនិយាយភាសាបរទេស ឱ្យងាយស្រួលទាក់ទង និងបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា ខណៈទី២ គឺធ្វើឲ្យទេសចរបរទេស ដែលមកដើរលេងនៅកម្ពុជា មានភាពងាយស្រួលក្នុងការទាក់ទង ជាមួយប្រជាជនខ្មែរដូចគ្នា។
កម្មវិធីនេះក៏ផ្ដល់លក្ខណៈងាយស្រួលសម្រាប់ប្រជាជនខ្មែរ ជាពិសេសយុវវ័យ ដែលចូលចិត្តទៅលេងប្រទេសចិន ថៃ និងប្រទេសប្រើប្រាស់ភាសាអង់គ្លេសជាដើម។
VoiceWithMe ត្រូវបាននិស្សិតន័រតុន ៦ នាក់រួមមានយុវជន ឡី កំថូង, យ៉ុន សុភាព, ទិត វ៉ាន់ឌី, ឡី ជិញតើ កញ្ញា ចៅ ជិញលីលី និងលោក ថុង មករា ចំណាយពេលអភិវឌ្ឍន៍ ៦ ខែ ហើយបច្ចុប្បន្ន App ឆ្លាតវៃមួយនេះ មានអ្នកដោនឡូតខ្ទងជិត ២ ០០០ នាក់ហើយ។
លោកអ្នកអាចដោនឡូតបាន App Store
លោកអ្នកអាចដោនឡូតបាន Play Store