ទីបំផុត បុរសស៊ីរីរត់គេចពីសង្គ្រាម មករស់នៅព្រលានយន្តហោះម៉ាឡេស៊ីរាប់ខែ ត្រូវគេបណ្តេញចេញហើយ

  • 2018-10-03 03:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ស៊ីរី​ម្នាក់​ដែល​បាន​ចំណាយ​ពេល​ជិត ៧ខែ រស់​នៅ​ក្នុង​ព្រលាន​យន្តហោះ​ម៉ាឡេស៊ី ត្រូវ​បាន​គេ​បណ្ដេញ​ចេញ និង​កំពុង​ជាប់​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស។

លោក Hassan al-Kontar ដែល​បាន​ចំណាយ​ពេល​ជិត ៧ខែ រស់​នៅ​ក្នុង​ព្រលាន​យន្តហោះ​ម៉ាឡេស៊ី

រឿងរ៉ាវ​របស់​លោក Hassan al-Kontar បាន​ផ្ទុះ​ឡើង​ដំបូង​កាល​ពី​ដើម​ឆ្នាំ២០១៨ នៅ​ពេល​ដែល​គេ​ដឹង​ថា លោក​បាន​មក​រស់​នៅ​ក្នុង​ព្រលានយន្តហោះ Kuala Lumpur International Airport។ លោក Hassan បាន​ចាកចេញ​ពី​ប្រទេស​ស៊ីរី ដើម្បី​គេច​ពី​ការ​បំពេញ​កាតព្វកិច្ច​យោធា ហើយ​នៅ​ពេល​ដែល​សង្គ្រាម​ផ្ទុះ​ឡើង លោក​ក៏​មិន​ព្រម​ត្រលប់​ទៅ​ផ្ទះ​វិញ​ដែរ។

ជាមួយ​គ្នា​នេះ លោក​បាន​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី៣ ទៀត​ផង។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន BBC កាល​ពី​ថ្ងៃ​អង្គារ​ថា លោក Hassan មិន​នៅ​ក្នុង​ព្រលានយន្តហោះ​ទៀត​ទេ។ ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី លោក Mustafar Ali បាន​ប្រាប់​ថា លោក Hassan រស់​នៅ​ក្នុង​តំបន់​ហាម​ឃាត់ ដូច្នេះ​ត្រូវតែ​ចាត់​វិធាន​ការ​ចាំបាច់។

យ៉ាងណាមិញ បុរស​ជនជាតិ​ស៊ីរី​ខាង​លើ នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍ បន្ទាប់​ពី​ប៉ូលិស​បញ្ចប់​ការ​សាកសួរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង