អតីត​គ្រូ​ Liverpool ប្ដេជ្ញា​ធ្វើ​ឲ្យ​ Leicester មាន​មោទនភាព​

  • 2019-02-27 01:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Brendan Rodgers ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​ទូទៅ​ថ្មី​របស់​ Leicester City ក្រោយ​សម្រេច​ចិត្ត​បោះបង់​ចោល​ការងារ​របស់​លោក​​នៅ​ Celtic។

អ្នក​ចាត់ការ​សញ្ជាតិ​អៀរឡង់​ខាង​ជើង​បាន​ចុះ​កុងត្រា​ជាមួយ​ Leicester ដល់​ខែ​មិថុនា​ឆ្នាំ​២០២២​ ជំនួស​លោក​ Claude Puel ដែល​ក្លឹប​បណ្ដេញ​ចេញ​ក្រោយ​ដឹកនាំ​បាន​១៦​ខែ។​ នេះ​គឺ​ជា​ការ​វិល​មក​ Premier League វិញ​លើក​ទី​៣​ហើយ​របស់​លោក​ Rodgers បន្ទាប់​ពី​ធ្លាប់​ដឹកនាំ​ Liverpool និង​ Swansea City កាល​ពី​អតីត​កាល។​

ក្រោយ​បាន​ការងារ​ថ្មី​ភ្លាម​បុរស​វ័យ​ ៤៦​ឆ្នាំ​បាន​សន្យា​ថា​នឹង​ ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព​ចំពោះ​ក្លឹប​របស់​ពួកគេ។​ Rodgers បាន​អង្គុយ​មើល​ក្រុម Leicester លេង​កាលពី​យប់​មិញ​ដែល​បាន​យក​ឈ្នះ​ Brighton ២-១ បន្ទាប់​មក​លោក​ក៏​បាន​ចូល​ជួប​កីឡាករ​ទាំង​អស់​លើក​ដំបូង​នៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់។

អំឡុង​ពេល​នៅ Liverpool លោក​សឹង​តែ​ដឹកនាំ​ក្រុម​ឈ្នះ​ Premier League លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៤​ ប៉ុន្តែ​បែរ​ជា​ខកខាន​វិញ​នៅ​វិនាទី​ចុង​ក្រោយ ហើយ​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​១​រដូវ​កាល​បន្ទាប់​ពី​នោះ។​ Rodgers ត្រូវ​ទៅ​ដឹក​នាំ​នៅ Celtic ក្នុង​ឆ្នាំ​២០១៦​ ហើយ​ជួយ​ក្លឹប​ឈ្នះ​ពាន​ក្នុង​ស្រុក​សរុប​ទាំង​អស់​ចំនួន​៧៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី