ខ្លាំងៗមែន! និស្សិត NPIC បង្កើតបាន Drone យក្សដ៏ធំ អាចប្រើជួយលើវិស័យកសិកម្ម
- 2019-03-18 02:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងៗមែន! និស្សិត NPIC បង្កើតបាន Drone យក្សដ៏ធំ អាចប្រើជួយលើវិស័យកសិកម្ម
ចន្លោះមិនឃើញ
ការបង្កើតចេញជាស្នាដៃមួយៗមិនមែននឹកឃើញតែមួយថ្ងៃ ហើយអាចធ្វើបាននោះទេ ទាមទារនូវការធ្វើគម្រោងនិងការអនុវត្តច្រើនដង ទម្រាំចេញជាលទ្ធផល។ ជាក់ស្ដែង ក្រុមនិស្សិតមួយក្រុមរួមគ្នាបង្កើតបានដ្រូនកសិកម្ម(កូនយន្តហោះគ្មានអ្នកបើក) មួយយ៉ាងធំ ជាផ្នែកមួយជួយសម្រួលដល់វិស័យកសិកម្មនៅកម្ពុជា។
លោកថ្លាង សុជេន ជាអ្នកសម្របសម្រួលគម្រោងបង្កើតដ្រូនកសិកម្ម(កូនយន្តហោះគ្មានអ្នកបើក) និងជាតំណាងក្រុមនិស្សិតដែលចូលរួមបង្កើតគម្រោងបានឲ្យដឹងថា គម្រោងនេះទាមទារច្រើនទាំងធនធានមនុស្ស និងសម្ភារៈ។ អ្វីដែលជាបញ្ហាចម្បងនៅពេលដំណើរការធ្វើដ្រូននេះគឺ៖
ដ្រូនកសិកម្ម ឬ(កូនយន្តហោះគ្មានអ្នកបើក) មាន ៦ ស្លាប អាចផ្ទុកធុងទឹកបានចំនួន ១០ លីត្រ អាចហោះបានរយៈពេល ២៥ នាទី និងហោះបានកម្ពស់ ៥ ម៉ែត្រ ជាស្នាដៃរបស់និស្សិតឆ្នាំទី ៣ និងទី ៤ ផ្នែកមេកានិចនិងអេឡិចត្រូនិច នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (National Polytechnic Institute of Cambodia-NPIC) ដែលទទួលបានការឧបត្ថម្ភដោយក្រុមហ៊ុនផ្នែក Hardware ដ៏ល្បីមួយនៅជប៉ុន MinebeaMitsumi។
គម្រោងនេះបានចាប់ផ្តើមតាំងពីដើមខែមករា ទើបរួចរាល់ចេញជារូបរាងនៅខែមេសា ពោលគឺមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីឲ្យទាន់ការដាក់តាំងពិពិរណ៍នៅមុខប្រាសាទអង្គរវត្ត។ ដោយឡែកការធ្វើតេស្តមិនទាន់ចប់សព្វគ្រប់នៅឡើយទេ គឺត្រូវការតេស្តជាមួយមុខងារ GPS នៅខែសីហាទើបបញ្ចប់ និងដើម្បីឲ្យប្រាកដថាអាចប្រើការបាន។
មន្រ្តីស្រាវជ្រាវនិងអភិវឌ្ឍន៍រូបនេះបានបន្តថា ចំពោះគោលបំណងនៃការបង្កើតដ្រូនកសិកម្មនេះគឺ ចង់ឲ្យសិស្សនិស្សិតបានស្វែងយល់ពីប្រព័ន្ធដ្រូន ចង់ជួយវិស័យកសិកម្មនៅកម្ពុជាឲ្យទំនើបជាងមុន និងចង់ពង្រីកចំណេះដឹងផ្នែកបច្ចេកទេសធ្វើដ្រូន និងបង្ហាញឲ្យមហាជនឃើញថា និស្សិតកម្ពុជាក៏មានសមត្ថភាពអាចបង្កើតដ្រូនបានដូចសិស្សបរទេសដែរ៕
#ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖