ប្រឡងតាមប្រព័ន្ធកុំព្យូទ័រ ដឹងលទ្ធផលភ្លាមៗ អ្នកជាប់រៀនហ្រ្វី ៤ ឆ្នាំ
- 2019-07-22 02:41:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រឡងតាមប្រព័ន្ធកុំព្យូទ័រ ដឹងលទ្ធផលភ្លាមៗ អ្នកជាប់រៀនហ្រ្វី ៤ ឆ្នាំ
ចន្លោះមិនឃើញ
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ នីបតិច (NIPTICT) បានផ្ដល់អាហារូបករណ៍ ៦០ កន្លែង រួមជាមួយអាហារូបករណ៍ចំនួន ១០ កន្លែងទៀតសម្រាប់សិស្សនិទ្ទេស A និង B ពីក្រុមហ៊ុនស្មាតដែលមួយកន្លែងមានតម្លៃស្មើនឹងទឹកប្រាក់ ១៥០០០ ដុល្លារ។
អ្នកដែលបានប្រឡងជាប់អាចសិក្សាជំនាញទូរគមនាគមន៍ & បណ្ដាញ (Telecoms & Networking) ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) និងវិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science) នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។
សម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២៣ នេះបេក្ខជនជាសិស្សនិស្សិតអាចដាក់ពាក្យប្រកួតប្រជែងគ្នា ដើម្បីទទួលបានអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ។
លក្ខណ្ឌនៃការប្រលង៖
ប្រឡងតាមប្រព័ន្ធកុំព្យូទ័រ ដឹងលទ្ធផលភ្លាមៗ
ប្រឡង៖ QCM
មុខវិជ្ជាត្រូវប្រឡងមាន៖ គណិតវិទ្យា តក្កវិទ្យា អង់គ្លេស
ចុះឈ្មោះប្រឡងឥឡូវនេះ៖ ចុចទីនេះ
ទីកន្លែងប្រឡង៖ ផ្លូវជាតិ 6A ភូមិខ្ទ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ផ្លូវចូលជាប់ស្ពានទី2) ទីតាំង
សិស្សនិស្សិតនិងបេក្ខជនទាំងអស់ អាចដាក់ពាក្យចូលរួមប្រលងចូលរៀន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ តុលា ២០១៩ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងលេខទូរសព្ទ 010340000 ឬ info@niptict.edu.kh
NIPTICT គឺជាគ្រឹះស្ថានអប់រំឧត្ដមសិក្សា បង្កើតឡើងកាលពីឆ្នាំ ២០០៤ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ការសិក្សាផ្ដោតលើផ្នែកបច្ចេកវិទ្យាមាន ប្រព័ន្ធអេឡិចត្រូនិក, វិទ្យាសាស្ត្រកុំព្យូទ័រ និងភស្តុភារ ទូរគមនាគមន៍។ ជារៀងរាល់ឆ្នាំ វិទ្យាស្ថានតែងតែ ផ្ដល់អាហារូបករណ៍ ៥០ ភាគរយសម្រាប់សិស្សស្រីចុះឈ្មោះ ដើម្បីជំរុញតួនាទីស្ត្រីក្នុងការសិក្សាជំនាញបច្ចេកវិទ្យា៕