ឪកាសល្អ! អ្នក​ចង់​រៀន​ជំនាញវិស្វករព័ត៌មានវិទ្យា ITEE មិនចាំបាច់ទៅប្រទេសជប៉ុន​ទេ

  • 2019-08-13 11:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) នឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់ខ្លួន ជាផ្នែកមួយនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈព័ត៌មានវិទ្យា ក្រោមការគាំទ្រភាពជាដៃគូ របស់ទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ។​

ក្នុងវគ្គសិក្សានេះដែរ​ក៏​មាន​កម្មវិធី IT Passport ជាកម្មវិធីកម្រិត ដំបូងក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីត្រៀមប្រលងយកសញ្ញាបត្រវិស្វករ IT (Information-Technology Engineers Examination –ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន ជាពិសេសបណ្តាក្រុមហ៊ុន ឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវការបុគ្គលិក ដែលមានសញ្ញាប័ត្រ ITEE នេះ។

ក្រោយ​ពេល​បញ្ចប់​កាសិក្សារ នឹងអាច​មាន​ឪកាសធ្វើ​ការ​ជាមួយ​ក្រុមហ៊ុនជប៉ុន។ សម្រាប់​ការចុះឈ្នោះ ចូលរៀនវគ្គ IT Professional Training ចាប់ផ្ដើមទទួលចុះចាប់ថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៩ និងចូលរៀននៅថ្ងៃទី ០២ ខែ កញ្ញា ដល់ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០១៩។

ការសិក្សារនេះដែរដោយប្រើប្រាស់សៀវភៅ ត្រៀមប្រឡងប្រឡង IT Passport ថ្មី អ្នកនឹងទទួលបានដូចជា៖

១. ទទួលបានវិញ្ញាបណ្ណបត្រទទួលស្គាល់ ដោយវិទ្យាស្ថានជាតិ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាតំណាងអោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។

២. ទទួលបានការឧទ្ទេសនាមឱ្យចូលធ្វើការជាមួយក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនដ៏ទៃទៀត នៅក្នុងប្រទេសកម្ពុជា។

៣. ត្រៀមខ្លួនដើម្បីប្រឡងវិញ្ញាបណ្ណបត្រវិស្វករបច្ចេកវិទ្យានាពេលអនាគត និងទទួលបាកឪកាសការងារ នៅអាស៊ាន និងជប៉ុន។

៤. សិស្សដែលបានពិន្ទុខ្ពស់ និងទទួលបានការឧបត្ថមគាំទ្រពីអង្គការ CIESF ដើម្បីទៅប្រលងយកសញ្ញាបត្រ ITEE នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សាអាច​ទំនាន់ទំនង៖ លោកគ្រូ ឡាយ លាងស្រស់ ទូរស្ទ័ពលេខ: 089 909 978

អ៊ីម៉ែល: laysros@niptict.edu.kh ឬ ចុចនៅទីនេះ

សម្រាប់ព័ត៌មានបន្ថែមអំពី ITEE៖ https://niptict.edu.kh/what-itee

ទំនាក់ទំនងចុះឈ្មោះចូលរៀន៖ អ្នកគ្រូ ចាន់ថា ទូរស្ទ័ពលេខ៖ 011 45 96 96

បញ្ជាក់៖ ចំនួនបេក្ខជនចូលរៀនមានកំណត់

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី