Celtic អត់​កៅអី​ Champions League ឆ្នាំ​នេះ​ក្រោយ​ចាញ់​ក្រុម​រូម៉ានី​នៅ​វគ្គ​ជម្រុះ​

  • 2019-08-14 02:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Celtic បាន​ធ្លាក់​ចេញ​ពី​ពាន UEFA Champions League ត្រឹម​វគ្គ​ជម្រុះ​ក្រោយ​លេង​ចាញ់​ក្រុម​ CFR Cluj មក​ពី​ប្រទេស​រូម៉ានី។​

កាល​ពី​ជើង​ទី​មួយ​​ក្រុម​ទាំង​ពីរ​បាន​ស្មើ​គ្នា​១-១ ប៉ុន្តែ​ជើង​ទីពីរ​នៅ​ទីក្រុង​ Glasgow ប្រទេស​ស្កុតឡែន​កាល​ពី​យប់​មិញ​ Celtic បែរ​ជា​ភ្លាត់​ចាញ់​ ៣​ទល់​នឹង​៤​នៅ​ទឹកដី​ខ្លួន​ឯង។​ Deac គឺ​ជា​អ្នក​ស៊ុត​បើក​ឆាក​ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ​១​គ្រាប់​មុន​នៅ នាទី​២៧​ ប៉ុន្តែ​ Forrest បាន​តាម​ស្មើ​ឲ្យ​ម្ចាស់​ផ្ទះ​ ១-១ វិញ​នៅ​នាទី​៥០។

នៅ​នាទី​៦១ ខ្សែ​ប្រយុទ្ធ​ Edouard បាន​ស៊ុត​នាំ​មុខ​ឲ្យ​ Celtic វិញ​ម្ដង​ តែ​ក្រុម​ CFR Cluj តាម​ស្មើ​បាន​វិញ​ដោយ​បាល់​ប៉េណាល់ទី​របស់​ Omrani ​នៅ​នាទី​៧៤។ រំលង​២​នាទី​ Christie ជួយ​ក្រុម​ជើង​ឯក​ស្កុតឡែន​នាំ​មុខ​ម្ដង​ទៀត​ ប៉ុន្តែ​ Omrani ដដែល​បាន​តាម​ស្មើ​ ហើយ​នាទី​៩០+៧ Tucudean បាន​ស៊ុត​បិទ​គូថ​ឲ្យ CFR Cluj​ ឈ្នះ​ប្រកួត​នេះ។​​​​

ប្រភព៖ Dailymail   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី