វង្ស​ ណយ​ និង​ថៃ​ ប្រើ​ពេល​ត្រឹម​១ទឹក​ប៉ុណ្ណោះ​សន្លប់​បាត់​

  • 2019-08-19 06:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ខាង​ប្រើ​កែង​ វង្ស​ ណយ​ ប្រើ​ពេល​ត្រឹម​១ទឹក​ប៉ុណ្ណោះ​ គឺ​បញ្ចប់​ការ​ប្រកួត​បាត់​ទៅ​ហើយ​ ដោយ​សារ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ភ្លាត់​ស្នៀត​ត្រូវ​កីឡាករ​ថៃ​ ទាត់​ផ្កាប់ចាន​ចូល​កញ្ចឹងក​បោះបង់​ការ​ប្រកួត​ត្រឹម​នេះ​តែ​ម្ដង។​

កីឡាករ វង្ស ណយ

កូន​នាគ​មក​ពី​ខេត្ត​ប៉ៃលិន​រូប​នេះ​ ធ្វើ​បាន​ល្អ​នៅ​ដើម​ទឹក​ដំបូង​ ដោយ​ចេញ​កណ្ដាប់ដៃ​ច្រើន​គួរសម​ទៅ​លើ​កីឡាករ​ថៃ​ និង​មាន​ស្នៀត​ទាត់​ជើង​ក្រោម​ខ្លះៗ​ទៀត​ផង។​ ចំណែក​អ្នក​លេង​គុន​ថៃ​ Kwan Ek​ គឺ​ថយៗ​ហើយ​ទប់​ពី​ការ​វ៉ៃ​របស់​ វង្ស​ ណយ។​

ការ​ប្រកួត​ឈាន​ដល់​ជាង​ពាក់កណ្ដាល​ទឹក​ទី១​ ការ​ដើរ​ចូល​វ៉ៃ​របស់​ វង្ស​ ណយ​ ទៅ​លើ​កីឡាករ​ថៃ​ ហាក់​ភ្លេច​ខ្លួន​ ក៏​ត្រូវ​ Kwan Ek​ ឆ្មក់​ទាត់​ផ្កាប់ចាន​ជើង​ស្ដាំចូល​ក​ពេញ​តែ​ម្ដង​ ធ្វើ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ដួល​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​៨​ ហើយ​នៅ​តែ​មាន​ស្មារតី​មិន​និងនរ​ទៀត​នោះ ក៏បញ្ឈប់​ការ​ប្រកួត​ចុង​ទឹក​ទី១​នេះ​ទៅ។​

កីឡាករថៃ Kwan Ek

រំលឹក​ដែរ​ថា​ កីឡាករ​គុន​ខ្មែរ​ វង្ស​ ណយ​ សន្លប់​ក្នុង​ទឹក​ទី១​ ដោយ​សារ​កីឡាករ​ថៃ​ Kwan Ek​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៧​ ខែ​សីហា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​សប្ដាហ៍​មុន​នេះ៕​

វិដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី