ប៊ុនឡេង ផ្ដាំផ្ញើពាក្យ ៣ឃ្លាទៅសង្សារចាស់ទាំងអស់
- 2019-09-13 08:45:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ុនឡេង ផ្ដាំផ្ញើពាក្យ ៣ឃ្លាទៅសង្សារចាស់ទាំងអស់
ចន្លោះមិនឃើញ
Vloger វ័យក្មេង ឡាយ ប៊ុនឡេង បានចាប់ផ្ដើមធ្វើវីដេអូកំប្លែងខ្លីៗដំបូងនៅឆ្នាំ ២០១០ មិនមានអ្នកចាប់អារម្មណ៍ឡើយ រហូតដល់ឆ្នាំ ២០១២ ប៊ុនឡេង បានបង្កើត Channel YouTube។
មានការជំទាស់ពីគ្រួសារច្រើនតែ Vloger វ័យក្មេងម្នាក់នេះនៅតែបន្តព្យាយាមធ្វើមិនរុញរា។ នៅឆ្នាំ ២០១៧ ប៊ុនឡេង ក៏ចាប់ផ្ដើមមានអ្នកស្គាល់ច្រើនតាមរយះការចូលរួមក្នុងកម្មវិធី Cambodia Net Idol ដែលទទួលបានចំណាត់ថ្នាក់លេខ២ គ្រានោះហើយដែលធ្វើឲ្យគ្រួសារយល់ និងមិនមានការជំទាស់។
ជួបជាមួយកម្មវិធី «សួរអីឆ្លើយហ្នឹង!» របស់ Sabay នេះដែរ ប៊ុនឡេង បានប្រាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនពេលធ្វើវីដេអូមានអ្នកមើល និងទុកចិត្ត ពិសេសផ្ដល់ចំណេះដឹងនិងភាពត្រឹមត្រូវដល់អ្នកទស្សនា គឺត្រូវបង្ហាញអ្វីដែលពិតទៅឲ្យអ្នកទស្សនា ឃើញល្អថាល្អ ឃើញអាក្រក់ថាអាក្រក់។ បន្ថែមពីនេះ ឆ្លើយសំនួរជាមួយពិធីករបែបលេងសើច ប៊ុនឡេង ក៏បានផ្ដាំផ្ញើពាក្យប៉ុន្មានម៉ាត់ទៅសង្សារចាស់ផងដែរ។
ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖
បច្ចុប្បន្ន Vloger និង YouTuber វ័យក្មេងនេះមានអ្នកស្គាល់កាន់តែច្រើនរហូតដល់មានចំនួន Subscriber នៅលើ Channel YouTube របស់រហូតដល់ ៣៤៦ពាន់នាក់៕
ចុចអាន YouTuber ផ្សេងទៀត