មជ្ឈមណ្ឌលបច្ចេកវិទ្យា Tech Center របស់ NIPTICT នឹងលេចចេញរូបរាងឆាប់ៗនេះ
- 2019-10-22 08:52:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មជ្ឈមណ្ឌលបច្ចេកវិទ្យា Tech Center របស់ NIPTICT នឹងលេចចេញរូបរាងឆាប់ៗនេះ
ចន្លោះមិនឃើញ
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) បានបើកការដ្ឋានសាងសងអគារ មជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) កាលពីថ្ងៃទី ២១ ខែតុលា ដោយប្រើប្រាស់រយៈពេល ១៨ខែដើម្បីធ្វើការសាងសង់ឲ្យបានរួចរាល់។
ពិធីបើកការដ្ឋានសាងសងដោយមានការចូលរួមជាអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងប.ទ អនុប្រធាននិងសមាជិកក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាងក្រុមហ៊ុនមិត្តហ្វូន មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. សាស្ត្រាចារ្យ និស្សិត NIPTICT និងស្ថាប័នដែលជាដៃគូនានា។
មជ្ឈមណ្ឌលបច្ចេកវិទ្យា (ហៅជាភាសាអង់គ្លេសថា Tech Center) សាងសង់ឡើងដោយប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យ ប.គ.ព (មូលនិធិ ស.អ.) ដែលជាមូលនិធិមួយកើតចេញអំពីការចង្អុលបង្ហាញពីច្បាប់ស្តីពីទូរគមនាគមន៍ ដោយកំណត់ឱ្យប្រតិបត្តិករទូរគមនាគមន៍បង់វិភាគទានចំនួន ១ភាគរយនៃចំណូលដុលដើម្បីចូលរួមអភិវឌ្ឍន៍ដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងការអភិវឌ្ឍផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទ-ប.គ.ព របស់កម្ពុជា។
អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា មានកម្ពស់ ៤ជាន់ និងទំហំអគារសរុប ៣៨០០ម៉ែត្រក្រឡា នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលដំបូងគេនៅកម្ពុជា ដែលកើតឡើងពីកិច្ចសហការរួមគ្នារវាងវិទ្យាស្ថានជាតិ NIPITCT ដែលជាគ្រឹះស្ថានស្រាវជ្រាវរបស់រដ្ឋ និងក្រុមហ៊ុន Viettel (Cambodia)។
មជ្ឈមណ្ឌលបច្ចេកវិទ្យា នឹងត្រូវប្រើប្រាស់សម្រាប់ជម្រុញការស្រាវជ្រាវ និង ប្រែក្លាយ សមិទ្ធផលដែលកើតចេញពីការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកបញ្ញាសប្បនិម្មិត(AI) វិទ្យាសាស្រ្តទិន្នន័យ (Data Science) អ៊ិនធឺណិតនៃវត្ថុ(IoT) បច្ចេកវិទ្យាពពក (Cloud Computing) សុវត្ថិភាពអ៊ិនធឺណិត ទៅជាបច្ចេកវិទ្យាឌីជីថលដែលអាចធ្វើអាជីវកម្មបានដូចជាបច្ចេកវិទ្យាបម្រើឱ្យរដ្ឋាភិបាលឌីជីថល (GovTech) បច្ចេកវិទ្យាសម្រាប់អប់រំ (EduTech) បច្ចេកវិទ្យាសម្រាប់កសិកម្ម (AgriTech) បច្ចេកវិទ្យាសម្រាប់ហិរញ្ញវត្ថុ (FinTech) បច្ចេកវិទ្យាសម្រាប់សុខាភិបាល (HealthTech)។
គួរបញ្ជាក់ផងដែរថា អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នេះ ជាសមិទ្ធផលទីពីរនៃការសាងសង់ក្នុងក្របខ័ណ្ឌមូលនិធិ ស.អ. ដែលគ្រោងនឹងសាងសង់រួចរាល់ក្នុងរយៈ១៨ ខែ។ ចំពោះអគារមជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center) ដែលជាសមិទ្ធផលទី១ នឹងត្រូវដាក់ឱ្យដំណើរការក្នុងដើមឆ្នាំ២០២០ ខាងមុខនេះ៕