អ្នក​ប្រើ Galaxy S10 ក្នុង​ប្រទេស​មួយ​នេះ អាច​អាប់ដែត​ឡើង Android 10 បាន​ហើយ

  • 2019-11-29 06:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​អ្នក​ប្រើប្រាស់​ស្មាតហ្វូន Galaxy S10ក្នុង​ទីផ្សារ​ប្រទេស​អាល្លឺម៉ង់​បាន​ទទួល​កំណែ​អាប់ដែត​ទៅ​កាន់ Android 10 សម្រប​នឹង​ផ្ទៃ​កម្មវិធី ONE UI 2.0 មុន​គេ​បង្អស់។ ស្រប​ពេល​ដែល​នៅ​ប្រទេស​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល Beta នៅ​ឡើយ តែ​វា​ក៏​ជា​សញ្ញា​ល្អ​ថា​ការ​អាប់ដែត​ផ្លូវការ​ក៏​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។

ស្ថិត​ក្នុង​ទំហំ​ 1.9GB ជាមួយ​នឹង​ការ​អាប់ដែត​ប្រព័ន្ធ​សុវត្ថិភាព​ប្រចាំ​ខែ​ធ្នូ ទាំង​ម្ចាស់​ Galaxy S10/S10 Plus និង Galaxy S10e នៅ​ប្រទេស​អាល្លឺម៉ង់​អាច​ធ្វើ​ការ​អាប់ដែត​បាន​ក្នុង​ពេល​នេះ។

យ៉ាងណាមិញ​គេហទំព័រ SamMobile ក៏​បាន​ទម្លាក់ Manual Firmware នៃ​ជំនាន់​ស្មាតហ្វូន​ទាំង ៣ ប៉ះប៉ូវ​ចិត្ត​អ្នក​មិន​ចង់​ចាំ​យូរ និង​ចង់​ធ្វើ​តេស្ត​សាកល្បង​ប្រព័ន្ធ Android ថ្មី​ក្នុង​ពេល​ឥឡូវ​នេះ។

រំឭក​ថា​ការ​អាប់ដែត Manual Firmware ដោយ​ប្រើប្រាស់ Firmware នៃ Region ប្រទេស​ដទៃ ក៏​អាច​រង​ហានិភ័យ​ខ្ពស់ បែប​នេះ​មុន​ធ្វើ​ការ​អនុវត្ត​សុំ​ធ្វើ​រក្សា​ទុក (Backup) ឯកសារ​សំខាន់​ទុក​ជា​មុន។ នេះ​តំណ​លីង​សម្រាប់​ទាញ​យក Android 10 លើ S10, S10eS10+ ៕​

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី