អាន គុណកូឡា ត្រៀម​បំបែក​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ!

  • 2014-11-19 18:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អាន គុណ​កូឡា ត្រៀម​បំបែក​ភាព​ស្ងប់ស្ងាត់​របស់​ខ្លួន​ឡើង​វិញ​តាម​រយៈ ការ​ចេញ​អាល់ប៊ុម​ចម្រៀង​ ៥​ បទ ​នៅ​សាន់ដេ ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

 

តារា​ចម្រៀង​និយម​ចូល​ចិត្ត​លេង​ស្ទិល​សក់​ប្លែក​ពី​គេ​របស់​ផលិតកម្ម​ សាន់ដេ​លោក អាន គុណ​កូឡា និយាយ​ថា៖ "៥​បទ​ត្រៀម​ចេញ​មួយ​សប្ដាហ៍​ខាង​មុខ​ទៀត ខ្ញុំ​ថា ​អាច​នឹង​បំបែក​ភាព​ស្ងប់ស្ងាត់​របស់​ខ្ញុំ​បាន​មួយ​រយៈ​​ចុង​ក្រោយ​នេះ"។

 

 

ចម្រៀង​ទាំង​ ៥ ​បទ ​​ត្រូវ​ពន្យារ​ពេល​ចេញ​មួយ​រយៈ​នេះ ​​លោក​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ពី​ចំណង​ជើង​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ​ បាន​រំពឹង​យ៉ាង​មុតមាំ​ថា ​នឹង​អាច​ទទួល​ការ​គាំទ្រ​ច្រើន​​ពី​ទស្សនិកជន​ពេល​ចេញ​លក់​លើ​ទីផ្សារ។

 

លោក​ អាន គុណ​កូឡា បន្ត​ថា ​មូលហេតុ​នាំ​ឱ្យ​​ផលិតកម្ម សាន់ដេ​ ពន្យារ​ការ​ចេញ​បទ​ចម្រៀង​របស់​ខ្លួន​លើ​ទីផ្សារ ដោយ​សារ​តែ​ខាង​ផលិតកម្ម​មមាញឹក​ខ្លាំង​ពេក​ជា​មួយ​​នឹង​ការ​ចេញ​អាល់ប៊ុម​ចម្រៀង​ទាក់ទង​នឹង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ក៏​ដូច​ជា​បុណ្យ​អុំ​ទូក​ជា​ដើម។

 

ក្រោយ​ពី​បទ​ចម្រៀង​មនោសញ្ចេតនា​ ទាំង​៥​បទ​ខាង​លើ​ចេញ​​លក់​លើ​ទីផ្សារ​រួច​រាល់​ហើយ តារា​ចម្រៀង​​រូប​នេះ​អះអាង​ថា​លោក​នឹង​ត្រៀម​ស្ទិល​ថ្មី​មួយ​ទៀត​សម្រាប់​ទស្សនិកជន ធានា​ថា​នឹង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍។

 

“ខ្ញុំ​គិត ក៏​ដូច​ជា​ត្រៀម​រួច​ហើយ​ថា​នឹង​បង្ហាញ​ស្ទិល​ថ្មី​មួយ​តាម​រយៈ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍ ធានា​ថា​បងប្អូន​នឹង​ចាប់​អារម្មណ៍"។ អាន គុណ​កូឡា បន្ថែម។

 

លោក អាន គុណ​កូឡា ជា​តារា​ចម្រៀង​ប្រុស​លេចធ្លោ​ម្នាក់​អំឡុង​ច្រៀង​ឱ្យ​ផលិតកម្ម M។ ក្រោយ​ចាកចេញ​ពី​ M លោក​បន្ត​បោះ​ជំហាន​ទៅ​កាន់​ផលិតកម្ម Bigman បន្ត​ទៀត។ មិន​យូរ​ប៉ុន្មាន​ក៏​លោក​ឈាន​ជើង​មក​ដល់​សាន់ដេ​រហូត​ដល់​បច្ចុប្បន្ន៕

 

អានអត្ថបទបន្ត៖ឃើញ​​តែ​ខ្លួន​ចឹង តិច​ច្រឡំ​ថា​ ប្រុស​ទៅ ​តាម​ពិត​ស្រីៗ​តើ

 

អានអត្ថបទបន្ត៖១២​សន្លឹក​បង្ហាញ​កំពូល​ស្រី​ស្អាត​ភេទ​ទី​៣​​ថៃ តាំង​ពី​នៅ​ជា​ក្មេង​ប្រុស​រហូត​ដល់​បច្ចុប្បន្ន

 

អានអត្ថបទបន្ត៖ទស្សនា​បទ​ចម្រៀង​អំពី​​ជំងឺ​អេបូឡា ដោយ​តារា​ល្បី​៣០​នាក់ រួម​

 

 

 

អត្ថបទ៖ អ៊ីង សុឡា