ឃើញ​​តែ​ងខ្លួន​ចឹង តិច​ច្រឡំ​ថា​ ប្រុស​ទៅ ​តាម​ពិត​ស្រីៗ​តើ ហើយ​តារា​ទៀត!

  • 2014-11-19 16:44:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីៗ​ទាំង​ ៥ នាក់ ​តែង​ខ្លួន​ជា​ប្រុស​មួយ​ក្រុម​នេះ គឺ​ជា​ ក្រុម​តារា​ចម្រៀង​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​​ថា Pikacy។ ក្រុម​ Pikacy ដើម​ឡើយ​មាន​សមាជិក​ទាំង​អស់ ​៦ នាក់ ប៉ុន្តែ​ ក្រោយ​សមាជិក​ម្នាក់​បាន​ចាកចេញ បច្ចុប្បន្ន​នៅ​សល់​តែ ៥ នាក់​ប៉ុណ្ណោះ។

 

 

ក្រុម​មួយ​​នេះ ទើប​តែ​បង្កើត​​មិន​ទាន់​បាន​កន្លះ​ឆ្នាំ​ទេ ប៉ុន្តែ​ ចាប់​​ផ្ដើម​មាន​ទីផ្សារ​បណ្ដើរ​ហើយ ដោយ​មាន​ឱកាស​បាន​ឡើង​​ច្រៀង​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍ ​​និង ​ច្រៀង​នៅ​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន​​ទៀត។

 

Alvin ដែល​ជា​ប្រធាន​ក្រុម Pikacy បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​ក្រុម​ចម្រៀង​​នេះឡើង​ ក៏​ព្រោះ​តែ​ស្រលាញ់​​សិល្បៈ និង​ ការ​សម្លឹង​ឃើញ​ទីផ្សារ​ទៅ​ថ្ងៃ​អនាគត ពួក​គេ​ទាំង ​៦ នាក់​នេះ បាន​បបួល​គ្នា​បង្កើត​ជា​ក្រុម​ចម្រៀង​។ សមាជិក​ទាំង​អស់​៦នាក់ Alvin Kola, Korn, Faii, Kin និង Yaii ដែល​​ពួក​គេ​សុទ្ធតែ​ជា​សិស្ស​-និស្សិត មាន​ជំនាញ​ផ្សេង​គ្នា។ ប៉ុន្តែ​​សមាជិក​ម្នាក់​ គឺKola ដោយ​មាន​ការងារ​ផ្ទាល់​ខ្លួន​មិន​អាច​ខាន​បាន ក៏​បាន​ដក​ខ្លួន​ចេញ។

 

ប្រធាន​ក្រុម​បាន​ប្រាប់​ថា បច្ចុប្បន្ន​ក្រុម​របស់​ខ្លួន​​បាន​ផលិត​បទ​ចម្រៀង​ជិត ​១០​ បទ​​មក​ហើយ ដោយ​បទ​ចម្រៀង​ដែល​ក្រុម​របស់​ខ្លួន​មាន​នេះ មួយ​ចំនួន​​ផលិត​ដោយ​ខ្លួន​ឯង ទាំង​សាច់​​ភ្លេង និង ទំនុក​ច្រៀង ក្នុង​នោះ​មាន​បទ​ Your Scent ,​Sign Love និង ,Still Wait ចំណែក បទ Cola , ហេតុ​អ្វី​អ្នក​ស្អាត​យ៉ាង​នេះ ជា​ដើម។

 

ចាប់​តាំង​ពី​​បង្កើត​មក​​ក្រុម Pikacy ធ្លាប់​បាន​ឡើង​ច្រៀង​​នៅ​តាម​នៅ​តាម​​ស្ថានីយ​ទូរទស្សន៍​ជា​ច្រើន​មក​ហើយ​ដូច​ជា បាយ័ន MYTV  អាស៊ីអាគ្នេយ៍ ស្ថានីយ​ទូរទស្សន៍ ហង្ស​មាស​​ ជា​ដើម ។

 

ឆ្លង​កាត់​តាម​រយៈ​ការ​​ឡើង​ច្រៀង​កន្លង​មក​ប្រធាន​ក្រុម​រូប​នេះ​បាន​ប្រាប់​ថា មាន​ទស្សនិកជន​គាំទ្រ​ច្រើន​គួរសម ដែល​ជាហេតុ​​ធ្វើ​ឲ្យ​សមាជិក​ទាំង​អស់​នៅ​ក្នុង​ក្រុម​ខ្លួន​មាន​កម្លាំង​ចិត្ត​ជា​ខ្លាំង ដោយ​នៅ​ក្នុង​នោះ​​ទស្សនិកជន​មួយ​ចំនួន​ធំ បាន​សរសើរ និង ​លើក​ទឹក​ចិត្ត ឲ្យ​ក្រុម​របស់​ខ្លួន​ខិតខំ​បន្ថែម​ទៀត។

 

 

Alvin បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ដឹក​នាំ​ក្រុម Pikacy របស់​ខ្លួន​ឲ្យ​កាន់​តែ​រីក​ចម្រើន​ជាង​នេះ​ទៅ​ទៀត ដើម្បី​ជម្នះ​រាល់​ការ​រើស​អើង​​នានា ជា​មួយ​គ្នា​នោះ​ប្រធាន​ក្រុម​មួយ​នេះ ក៏បាន​ស្នើ​ឲ្យ​ទស្សនិកជន​​មេត្តា​បន្ត​ការ​​គាំទ្រ​បន្ថែម​ផង៕

អានអត្ថបទ៖ ក្រុម​ចម្រៀង​ K-Pop ​បុរស​ល្បី​ទាំង​ ១០​ ក្នុង​ឆ្នាំ​ ២០១៤ អានអត្ថបទ៖ ច្រៀង​​តែ​បទ ព្រាប សុវត្ថិ-សិរីមន្ត ​មែន​ប៉ុន្តែ ប៊ុត សីហា មាន​តារា​ក្នុង​ដួង​ចិត្ត​ផ្សេង​ស្មោះ!

អត្ថបទ៖ ខុត សីហា

 

អត្ថបទពេញនិយម
អត្ថបទថ្មី