ក្រុម​ចម្រៀង​ K-Pop ​បុរស​ល្បី​ទាំង​ ១០​ ក្នុង​ឆ្នាំ​ ២០១៤

  • 2014-11-19 13:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ​ ២០១៤​ នេះ​ចំនួន​ក្រុម​ចម្រៀង​របស់​កូរ៉េ​ខាង​ត្បូង​ K-Pop កំពុង​​កើន​ឡើង​ឥត​ឈប់​ឈរ​ ហើយ​ក្រុម​ថ្មី​នីមួយៗ​ អាច​ស្វែង​រក​ប្រជាប្រិយភាព​ និង​អ្នក​គាំ​ទ្រ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ តាម​រយៈ​​ក្បាច់​រាំ​​ ក៏​ដូច​ជា​រូប​សម្បត្តិ​សមាជិក​ម្នាក់ៗ។ ​ទាំង​ក្រុម​ចម្រៀង​ K-Pop បុរស​​​ និង​នារី​ ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ។ ​សូម្បី​តែ​​ហ្វីលីពីន​ សាំងហ្គាពួរ​ និង ​ប្រទេស​ផ្សេង​ទៀត​ ក៏​ចូល​ចិត្ត​ស្ដាប់​ចម្រៀង​របស់​ពួក​គេ​ដែរ។

 

​ជាក់​ស្ដែង​ក្រុម​ចម្រៀង​ K-Pop បុរស​​ទាំង​​១០​​ខាង​ក្រោម​នេះ​ ​អាច​រក្សា​ដំណែង​ចំណាត់​ថ្នាក់​កំពូល​ទាំង​ ១០​ ដោយ​សារ​ចំនួន​នៃ​អ្នក​គាំទ្រ​៖

 

១. EXO

 

 

នេះ​ជា​ក្រុម​ចម្រៀង​បង្កើត​​ឡើង​កាល​​ពី​ឆ្នាំ​ ២០១២ ​ដោយ​ការ​បញ្ចូល​គ្នា​រវាង​ ចិន​ និង​កូរ៉េ​ខាង​ត្បូង​ ​ហើយ​មាន​សមាជិក​ទាំង​អស់​ ១២​ នាក់។

 

២. INFINITE

 

 

Infinite ជា​ក្រុម​ចម្រៀង​ K-Pop មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​កូរ៉េ​ខាងត្បូង​ ហើយ​មាន​សមាជិក​ ៧​ នាក់​។ ​Album ចម្រៀង​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​គឺ​ "Come Back Again” ដែល​ចេញ​លក់​តាំង​ពី​ឆ្នាំ ២០១០។

 

៣. ក្រុម​ Big Bang

 

 

ពេល​និយាយ​ពី​ក្រុម​ចម្រៀង​នេះ​ភ្លាម​ អ្នក​ទាំង​អស់​គ្នា​​អាច​នឹក​ឃើញ​លោក​ Taeyang ភ្លែត។ Big Bag បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០០៦ ​ដែល​មាន​​សមាជិក​តារា​ចម្រៀង​ទាំង​អស់​ ៥​ នាក់​ និង​គ្រប់គ្រង​ដោយ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ YG Entertainment។

 

៤. ក្រុម​ CNBLUE

 

 

ក្រុម​ចម្រៀង​នេះ​ ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៩ ដោយ​មាន​សមាជិក​ បួន​នាក់​គឺ​ Lee-Hyun, Lee Jung Shun, Kong Min Yuk, និង​ Jong Wong Haw។ ពួក​គេ​ទាំង​ ៤​ នាក់​មិន​ត្រឹម​តែ​ចេះ​ច្រៀង​ និង​រាំ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​លេង​ឧបករណ៍​ភ្លេង​ដោយ​ខ្លួន​ឯង​ទៀត​ផង។

 

៥. MBLAQ

 

 

​ MBLAQ ជំនួស​ពាក្យ​ពេញ​ថា​ Music Boys Live in Absolute Quality ហើយ​ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៩ ​ដោយ​តារា​ភាពយន្ត​កូរ៉េ​ដ៏​ល្បី​ Rain។ សមាជិក​ក្រុម​មាន​គ្នា​​បួន​នាក់​គឺ Seungho, Lee Joon, Cheondung និង​ G.O។

 

៦. SUPER JUNIOR

 

 

ក្រុម​ចម្រៀង​​នេះ​ បាន​បង្ហាញ​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៥​ ​និង​មាន​សមាជិក​សរុប​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ១៣​ នាក់។

 

៧. SHINEE

 

 

ក្រុម​ចម្រៀង​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៨ និង​គ្រប់គ្រង​ដោយ​ SM Entertainment។ ​Shinee មាន​សមាជិក​ក្រុម​ទាំង​អស់​ ៥​នាក់​គឺ​ Min Ho, New, Key, JongHyun និង​ Taemin។

 

៨. 2PM

 

 

ក្រុម​ចម្រៀង​នេះ​ អាច​ហៅ​ម្យ៉ាង​ទៀត​ថា​ “Beastly Idols” និង​ល្បី​ល្បាញ​តាម​រយៈ​បទ​ចម្រៀង​ "One Day”។

 

៩. TVXO (DBSK)

 

 

TVXO ជា​ក្រុម​ចម្រៀង​ K-Pop ​បង្កើត​ឡើង​យូរ​ដែរ​ហើយ​ (​តាំង​ពី​ឆ្នាំ​ ២០០៣) ដោយ​មាន​សមាជិក​ក្រុម​ទាំង​អស់​ ៥​​នាក់ ប៉ុន្តែបច្ចុប្បន្ននេះ​សល់​ត្រឹម​តែ​ពីរនាក់​ប៉ុណ្ណោះ។

 

១០. ក្រុម​ BEAST

 

 

​ក្រុម​ចម្រៀង​នេះ​ អាច​ហៅ​ថា​ B2ST ក៏​បាន​ ហើយ​មាន​សមាជិក​ទាំង​អស់​ ៦​ នាក់​។ BEAST បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០០៩ និង​មក​ដល់​ ២០១១ ​ក្រុម​នេះ​បាន​បង្កើតអាល់ប៊ុមចម្រៀង​មួយ​គឺ​ "Fiction and Fact”៕

 

អាន៖ តារា​កូរ៉េ​ ១០​រូប​ធ្លាប់​ថត​សិចស៊ី​​ដល់​កំពូល​ក្នុង​ទស្សនាវដ្ដី​ MAXIM

អាន៖ បវរកញ្ញា​ពិភពលោក​ម្នាក់ បាត់​ខ្លួន ប៉ុន្មាន​ថ្ងៃ​មុន​ការ​ប្រឡង

 

​ប្រែ​សម្រួល៖ ​សែម សុធារិទ្ធ ​ប្រភព៖ top10thebest

អត្ថបទពេញនិយម
អត្ថបទថ្មី