Ferdinand ថា រយៈពេល១៨ខែហើយទើបឃើញ Ozil ញញឹមយប់មិញ
- 2020-01-02 03:19:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ferdinand ថា រយៈពេល១៨ខែហើយទើបឃើញ Ozil ញញឹមយប់មិញ
ចន្លោះមិនឃើញ
Rio Ferdinand បានសរសើរចំពោះទម្រង់លេងរបស់ Mesut Ozil ដែលបានជួយ Arsenal យកឈ្នះ ២-០ ទល់នឹង Manchester United កាលពីយប់មិញ។
កីឡាករសញ្ជាតិអាល្លឺម៉ង់បានរួមចំណែកច្រើននាំក្រុមលេងនៅកីឡដ្ឋាន Emirates ហើយអតីតកីឡាកររបស់ Man Utd លោក Ferdinand ជឿជាក់ Ozil នឹងសប្បាយរីករាយឡើងវិញ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Mikel Arteta។
អំឡុងពេលកាំភ្លើងធំក្រោមការដឹកនាមរបស់លោក Unai Emery ខ្សែបម្រើ Ozil មិនមានកន្លែងលេងឡើយ។ សម្រាប់ជ័យជម្នះលើ United គឺជាការឈ្នះលើកដំបូងរបស់លោក Mikel Arteta ក្នុងការមកគ្រប់គ្រង Arsenal។
ក្រោយបញ្ចប់ការប្រកួតលោក Ferdinand បច្ចុប្បន្នជាអ្នកវិភាគបាល់ទាត់មួយរូបបាននិយាយថា មើលទៅ Ozil ដូចជាសប្បាយចិត្តជាងមុន។ លោកគិតថា នេះគឺជាលើកដំបូងហើយដែលលោកបានឃើញ Ozil ញញឹមនៅ១៨ខែចុងក្រោយនេះ៕