កីឡាករ ៦រូប​ប៉ុណ្ណោះ ដែល​រក​គ្រាប់​បាន​លើស ៧០០គ្រាប់

  • 2020-01-23 11:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដា​កីឡាករ​ខាង​ក្រោម​នេះ​ជា កីឡាករ​ទាំង ៦រូប​ក្នុង​ប្រវត្តិសាស្ត្រ ដែល​រក​គ្រាប់​បាល់​បាន​លើស​ពី ៧០០គ្រាប់៖

Josef Bican៖ ខ្សែ​ប្រយុទ្ធ​ឆេក​រូប​នេះ​ប្រកប​អាជីព​ពី​ឆ្នាំ១៩២៨ ដល់​ឆ្នាំ ១៩៥៥ និង​រក​បាន ៨០៥គ្រាប់ ក្នុង ៥៣០ប្រកួត។

Romario៖ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ​ប្រកប​អាជីព​ពី​ឆ្នាំ១៩៨៥ ដល់​ឆ្នាំ២០០៩ ដោយ​រក​គ្រាប់​បាល់​បាន ៧៧២គ្រាប់ ក្នុង​ ៩៩៤ប្រកួត។

Pele៖ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ​ប្រកប​អាជីព​ពី​ឆ្នាំ១៩៥៧ ដល់​ឆ្នាំ១៩៧៧ ដោយ​រក​គ្រាប់​បាល់​បាន ៧៦៧​គ្រាប់ ក្នុង ៨៣១ប្រកួត។

Fernc Puskas៖ ខ្សែ​ប្រយុទ្ធ​ហុងគ្រី​រូប​នេះ​ប្រកប​អាជីព​ពី​ឆ្នាំ១៩៤៣ ដល់​ឆ្នាំ១៩៦៦ ដោយ​រក​គ្រាប់​បាល់​បាន ៧៤៦គ្រាប់ ក្នុង​ ៧៥៤ប្រកួត។

Gerd Muller៖ ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​រូប​នេះ​ប្រកប​អាជីព​ពី​ឆ្នាំ១៩៦២ ដល់​ឆ្នាំ១៩៨១ ដោយ​រក​គ្រាប់​បាល់​បាន ៧៣៥គ្រាប់ ក្នុង ៧៩៣ប្រកួត។

Cristiano Ronaldo៖ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ​ប្រកប​អាជីព​តាំង​ពី​ឆ្នាំ២០០១មក ហើយ​រក​គ្រាប់​បាល់​បាន ៧១៨គ្រាប់ ក្នុង ១០២៩​ប្រកួត៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី