OV Mal FC ជា​ជើង​ឯក Tiger Street Football 2020 ​នៅ​មណ្ឌល​ភ្នំពេញ​

  • 2020-02-28 11:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង OV Mal FC ​បាន​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់ Tiger Street Football 2020 ​មណ្ឌល​ភ្នំពេញ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Downtown FC នៅ​វគ្គ​ផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៣-២។

​ការ​ប្រកួត​នៅ​មណ្ឌល​ភ្នំពេញ​នេះ​មាន​រយៈ​ពេល​៣​ថ្ងៃ​ពេញ ដោយ​ក្រុម​សរុប​មាន​រហូត​ដល់​១១៥​ក្រុម។ ​ក្រុម​ខ្លាំង​ៗ បាន​បន្ដ​ជ្រុះ​ចេញ​នៅ​វគ្គ​ជម្រុះ ​ប៉ុន្តែ​សម្រាប់​ក្រុម OV Mal FC ​នៅ​តែ​បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល។ ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Downtown FC ​ដើម្បី​គ្រង​ជើង​ឯក​ក្នុង​លទ្ធផល ៣-២ ។ សម្រាប់​ក្រុម​បាន​លេខ​៣ គឺ​ក្រុម​ 3G FC ក្រោយ​ពី​ឈ្នះ​ក្រុម Vandasak ​ក្នុង​លទ្ធផល ៥-៣។ សម្រាប់ប្រាក់រង្វាន់វិញ ក្រុមលេខ១ បាន ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២ ទទួលបាន ១០០០​ដុល្លារ ​ក្រុម​លេខ​៣ ទទួលបាន៥០០​ដុល្លារ ​និង​ក្រុម​លេខ​៤ ទទួលបាន ២០០​ដុល្លារ។

មណ្ឌលភ្នំពេញនេះដែរ នឹងយកក្រុមដល់ទៅ១២ ដើម្បីលេងវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេស សរុប៦៤ក្រុម។ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​ ចាប់ពីម៉ោង៨ព្រឹកនេះ​ត​ទៅ ​រហូត​ដល់​ល្ងាចថ្ងៃ​ទី​១​ខែ​មីនា ​ឆ្នាំ​២០២០ ទើប​ស្វែង​រក​ឃើញ​ជើង​ឯក​ទូទាំង​ប្រទេស​បាន ដែលមានប្រាក់រង្វាន់សរុបរហូតដល់៥ម៉ឺនដុល្លារ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី