មក​ដឹង​មូល​ហេតុ Rio Ferdinand ធ្វើ​អ្នក​តំណាង​ឱ្យ Tiger Street Football 2020

  • 2020-02-29 05:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​មូល​ហេតុ​កំពូល​តារា​បាល់ទាត់ Rio Ferdinand ធ្វើ​ជា​តំណាង​របស់ Tiger Street Football 2020 ព្រោះ​ព្រឹត្តិការណ៍​​នេះ​ជា​ព្រឹត្តិការណ៍​មួយ ជួយ​ឱ្យ​កីឡាករ​បាល់​ទាត់​ជំនាន់​ក្រោយ ​​​បាន​ឃើញ​អ្វី​ថ្មីៗ រៀន​​ ហ៊ាន​ធ្វើ និង​មាន​ឱកាស​បង្ហាញ​សមត្ថភាព​។ នេះ​ជា​ការ​​លើកឡើង​របស់​លោក Rio ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សណ្ឋាគារ Lumiere កាល​ពី​ពេល​ថ្មីៗ​​។

ចំណុច​ពិសេស​មួយទៀត ដែលធ្វើ​ឱ្យ​លោកទាក់​ចិត្ត​ខ្លាំង​​បំផុត​នោះ គឺ​ក្រោយ​បាន​ឮ​ថា​ក្រុមហ៊ុនធំ Tiger Beer ចង់​ជួយ​បាល់ទាត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជាតំបន់ជាទី​ចាប់​​អារម្មណ៍​។

​អតីត​កំពូល​កីឡាបាល់ទាត់សញ្ជាតិ​អង់គ្លេស Rio Ferdinand បាន​ឱ្យ​ដឹង​យ៉ាង​ដូច្នេះថា ៖«ខ្ញុំ​ធ្លាប់​​មក​អាស៊ីអាគ្នេយ៍​ជាច្រើន​ដង ខ្ញុំទទួល​បាន​បទ​ពិសោធន៍​ល្អៗ ដូច្នេះ​ហើយ​នេះ​ជា​ឱកាស​ពិសេស​សម្រាប់​ខ្ញុំ ដើម្បី​ជួយ​កីឡាករ​បាល់​ទាត់​អាស៊ីអាគ្នេយ៍ គឺ​ឱ្យ​ពួក​គាត់​ធ្វើ​អ្វី​ដែល​គួរ​តែ​ធ្វើ ​ហ៊ាន​ធ្វើ ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មីៗ»។

អតីត​កីឡាករ​ឆ្នើម​ក្លឹប​បិសាច​ក្រហម Manchester United នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា Tiger Street Football 2020 គឺ​ជា​ថ្នាល​សំខាន់​មួយ​ជួយ​កីឡាករ​បាល់​ទាត់​​ក្មេងៗ​​នៅ​កម្ពុជា ជាពិសេស​ផ្នែក​ទឹកចិត្ត កម្លាំង​ចិត្ត ការ​សាមគ្គី ដើម្បី​សម្រេច​ជោគជ័យ។

អតីតកំពូលកីឡាករកើតក្នុងទីក្រុងឡុងដុង​បន្ថែម​ថា កើត​ជា​មនុស្ស​ត្រូវ​មាន​ការ​តាំង​ចិត្ត មាន​ក្ដី​សុបិន និង​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំង ដើម្បី​សម្រេច​អ្វី​ដែល​ខ្លួនចង់​ធ្វើ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី