គួរឲ្យស្ដាយ! សត្វកវែងពណ៌សដ៏កម្របំផុតលើលោក ត្រូវព្រានបានសម្លាប់នៅកេនយ៉ា
- 2020-03-11 07:17:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្ដាយ! សត្វកវែងពណ៌សដ៏កម្របំផុតលើលោក ត្រូវព្រានបានសម្លាប់នៅកេនយ៉ា
ចន្លោះមិនឃើញ
សត្វកវែងពណ៏សដ៏កម្របំផុតចំនួនពីរក្បាល ត្រូវបានព្រានព្រៃសម្លាប់នៅភាគឦសាននៃប្រទេសកេនយ៉ាកាលពីពេលថ្មីៗនេះ បើតាមការឲ្យដឹងពីអ្នកអភិរក្សសត្វព្រៃ។
យោងតាមក្រុមអ្នកអភិរក្សឲ្យដឹងថា ពួកគេបានប្រទះឃើញសាកសពសត្វកវែងពណ៌ពីរក្បាលដែលមានមេមួយ និងកូនមួយនៅក្នុងភូមិនៃភាគឦសានប្រទេសកេនយ៉ា។ អ្នកគ្រប់គ្រងនៃសហគមន៍អភិរក្ស Ishaqbini Hirola លោក Mohammed Ahmednoor បាននិយាយថា សត្វទាំងពីរក្បាលដែលត្រូវបានសម្លាប់នេះ ត្រូវបានគេប្រទះឃើញកាលពីជាង ៣ ខែមុន។ លោកបានបន្ថែមថា "នេះជាថ្ងៃដ៏សោកសៅបំផុតសម្រាប់សហគមន៍ Ishaqbini និងប្រជាជនកេនយ៉ាទាំងមូល។ យើងជាសហគមន៍តែមួយគត់ ដែលមានសត្វកវែងពណ៌សក្នុងពិភពលោក។”
គួរឲ្យដឹងថា ស្បែកពណ៌សរបស់វា គឺដោយសារតែស្ថានភាពដ៏កម្រមួយដែលត្រូវបានគេហៅថា leucism បណ្តាលឱ្យកោសិកាស្បែកមិនមានសារធាតុពណ៌។ មកទល់ពេលនេះ នៅសល់តែសត្វកវែងពណ៌សឈ្មោលមួយក្បាលប៉ុណ្ណោះ ដែលអ្នកអភិរក្សជឿថាវាជាសត្វចុងក្រោយគេក្នុងពិភពលោក៕