កំណត់ត្រា ៨ឆ្នាំនៃបទ "Gangnam Style” ត្រូវ V បំបែកបានហើយ!

  • 2020-05-27 02:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​មួយ​បទ​ចម្រៀង​ "Gangnam Style” ​​ដែល​ចេញ​កាល​ពី​ឆ្នាំ ២០១២ អាច​ឲ្យ​ PSY ឈរ​នៅ​លំដាប់​លេខ​មួយ​លើ​តារាង​ "iTunes Top Song Chart” ក្នុង​ប្រទេស​សរុប​ ៨៦​ប្រទេស​ផ្សេង​ៗ​គ្នា ជា​កំណត់​ត្រា​ខ្លាំង​ក្លា​មួយ​សម្រាប់​តារាង​ចម្រៀង​ទោល​​របស់​កូរ៉េ។

នៅ​ថ្ងៃ​ទី ២៤ ខែ​ឧសភា V សមាជិក​​ក្រុម BTS បាន​​ល្បី​ល្បាញ​លើ​សារព័ត៌មាន​ ដោយ​សារ​តែ​​បទ​ "Sweet Night” ដែល​ជា​បទ​ចម្រៀង​ទោល​របស់ V សម្រាប់​ខ្សែ​ភាពយន្ត​ Itaewon Class គឺ​អាច​ឈរ​នៅ​លំដាប់​លេខ​មួយ​​លើ​តារាង​របស់ iTunes ក្នុង​ប្រទេស​ចំនួន​ ៨៦​ប្រទេស​​ផ្សេង​គ្នា ទាំង​ដែល​បទ​នេះ​មិន​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ផង​នោះ។

ដល់​ថ្ងៃ​ទី ២៥ ខែ​ឧសភា V អាច​បំបែក​កំណត់​ត្រា​របស់​តារា​ចម្រៀង​ជើង​ចាស់ PSY បាន​ ដោយ​បទ​ចម្រៀង​ "Sweet Night” ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ លើ​តារាង iTunes ក្នុង​ ៨៨ប្រទេស​ឯណោះ អាច​ឲ្យ​គេ​ក្លាយ​ជា​តារាង​ចម្រៀង​ទោល​កូរ៉េ​ដែល​​មាន​បទ​ចម្រៀង​ជាប់​លេខ ១លើ​ iTunes ក្នុង​ច្រើន​ប្រទេស​ជាង​គេ៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហេង