អ៊ីរ៉ង់មានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ច្រើនជាងគេបំផុត នៅ​មជ្ឈិមបូព៌ា

  • 2020-05-29 00:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ អ៊ីរ៉ង់បាន​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​ COVID-១៩ ថ្មីចំនួន ២ ២៥៨ ករណីដែលនាំឱ្យមានករណីសរុបដល់ ១៤៣ ៨៤៩ ករណី​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​។

អ្នក​នាំពាក្យក្រសួងសុខាភិបាលលោក Kianoush Jahanpour បានថ្លែង​ថាអ្នកជំងឺ ១១២ ៩៨៨ នាក់បានជាសះស្បើយ និងត្រូវបាន​ឲ្យ​ចេញពីមន្ទីរពេទ្យរហូតមកដល់ពេលនេះ។ ជាមួយ​គ្នា​ដែរ អ៊ីរ៉ង់ មាន​អ្នក​ស្លាប់​ថ្មី ៦៣​នាក់​ដែល​បណ្ដាល​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៧ ៦២៧​នាក់ ជា​ចំនួន​ច្រើន​ជាង​គេ​បំផុ​តនៅ​មជ្ឈិម​បូព៌ា។ អ៊ីរ៉ង់ដែលជាប្រទេសមួយក្នុងបណ្តាប្រទេសនៅមជ្ឈឹមបូព៌ាដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយជំងឺនេះ បានគេរកឃើញដំបូង​បង្អស់​នៅក្នុងទីក្រុង Qom កាល​ពី​ថ្ងៃទី ១៩ ខែកុម្ភៈ ហើយបន្ទាប់មកបានរាលដាលពាសពេញប្រទេស៕

ប្រភព៖ worldometer   ប្រែ​សម្រួល៖ រ័ត្ន