ពេលបានគ្រងតំណែងតួឯក តើតារាស្រីណាខ្លះ Lee Minho ធ្លាប់ចាប់ដៃគូសម្ដែងរឿងភាគជាមួយ?

  • 2020-06-02 01:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lee Minho ជា​តារា​សម្ដែង​លំដាប់​កំពូល​ប្រចាំ​ប្រទេស​កូរ៉េ​ដែល​បាន​បង្ហាញ​មុខ​លើ​វិថី​សិល្បៈ​នេះ​អស់​រយៈពេល​ជាង​ ១៧​ឆ្នាំ​មក​ហើយ។ រយៈពេល​ជិត​ ២ទសវត្សនេះ​ លោក​សម្ដែង​រឿង​មិន​ចេះ​តិច​ទេ ឯភាព​ល្បី​ល្បាញ​ក៏​ហក់​ឡើង​កាន់​តែ​ខ្ពស់​ រហូត​ដល់​សព្វថ្ងៃ។​

​បើ​គិត​ពី​ឆ្នាំ ២០០៣ មក​ដល់​ឆ្នាំ ២០២០​នេះ​ សរុប​​ទាំង​ភាពយន្ត​ខ្នាតធំ​ និង​ភាពយន្ត​ភាគ​ Lee Minho តារា​ប្រុស​លំដាប់​ A របស់​កូរ៉េ​សម្ដែងបានជិត២០រឿង​មក​ហើយ។

ប៉ុន្តែ​ដើម្បី​ឲ្យ​ច្បាស់​បន្ថែម​ ថា​​នៅពេល​លោក​មាន​ឱកាស​បាន​ទទួល​តំណែង​ធំ​ក្នុងរឿងភាគ​ តើ​តួ​ឯក​ស្រី​ណា​ខ្លះដែល​​បាន​ដើរជា​តួឯក​រួម​ការងារ​​ជាមួយ​ Lee Minho សូម​មក​ដឹង​ដូចតទៅ៖

១. រឿង​ «Mackerel Run» ចេញ​ឆ្នាំ​ ២០០៧​ សម្ដែង​ជាមួយ Moon Chae Won

២. រឿង​ «Boys Over Flowers» ​ចេញ​ឆ្នាំ ២០០៩​ សម្ដែង​ជាមួយ Ku Hye Sun

៣. រឿង​ «Personal Taste» ចេញឆ្នាំ ២០១០ សម្ដែង​ជាមួយ​ Son Ye Jin

៤. រឿង «City Hunter» ចេញ​ឆ្នាំ ២០១១ សម្ដែង​ជាមួយ​ Park Min Young

៥. រឿង​ «The Great Doctor» ចេញ​ឆ្នាំ ២០១២ សម្ដែង​ជាមួយKim Hee Sun

៦. រឿង​ «The Heirs» ចេញ​ឆ្នាំ ២០១៣ សម្ដែង​ជាមួយ Park Shin Hye

៧. រឿង​ «Legend of the Blue Sea» ចេញ​ឆ្នាំ ២០១៦ សម្ដែង​ជាមួយ​ Jun Ji Hyun

៨. រឿង​ «The King: Eternal Monarch» ចេញ​ឆ្នាំ ២០២០ សម្ដែង​ជាមួយ​ Kim Go Eun

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី