មក​ដឹង​ពី​អត្ថន័យ​សាក់​លើ​ខ្លួន​របស់​អ្នក​ប្រដាល់​ក្នុង​ទ្រុង Conor McGregor

  • 2020-06-02 04:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Conor McGregor គ្រោង​នឹង​ត្រលប់​មក​កាន់​សង្វៀន​ម្ដង​ទៀត​ អាច​នឹង​ប៉ះ Anderson Silva បន្ទាប់​ពី​យល់ព្រម​​ធ្វើ​គីឡូ​ប្រកួត​គ្នា។

McGregor បាន​លេច​ឈ្មោះ​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ក្នុង​នោះ​ដែរ​រាងកាយ​របស់​គេ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ដែរ បើ​ប្រៀប​ពេល​ចូល​ប្រលូក​ក្នុង​សង្វៀន UFC ដំបូង។ សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​សង្វៀន UFC ប្រកួត​ទី​មួយ ពេល​ដែល McGregor ផ្ដួលMarcus Brimage ឲ្យ​សន្លប់​កាល​ពី​ឆ្នាំ​២០១៣ រាងកាយ​របស់​គេ​មិន​សូវ​មាន​សាក់​ទេ។

ប៉ុន្តែ​បច្ចុប្បន្ន​ ស្នាម​សាក់​ស្ទើរ​តែ​មាន​ពេញ​លើដង​ខ្លួន​របស់​កីឡាករ​វ័យ​៣១​ឆ្នាំ​ទៅហើយ។ ខាង​ក្រោម​នឹង​បង្ហាញ​ពី​អត្ថន័យ​នៃ​សាក់​នីមួយៗ៖

១. កជើង

នៅ​ខាង​ក្រោយ​កជើង​របស់ McGregor មាន​សាក់​ជា​អក្សរ​អារ៉ាប ដែល​គេ​មិន​ដឹង​ថា​ចង់​និយាយ​ពី​អ្វី​ទេ។ សាមី​ខ្លួន​ធ្លាប់​ប្រាប់​ថា វា​ជា​ការ​សាក់​លើក​ទី​១​របស់​គេ ហើយ​សាក់​ពេល​ស្រវឹង ។ អស់​ត្រឹម​តែ​២០​អឺរ៉ូ​ ហើយ​គ្មាន​ន័យ​អ្វី​ទេ។

២. ទ្រូង

នៅ​លើ​ទ្រូង​របស់​គេ​មាន​រូប​ក្បាល​សត្វ​ស្វា​ពាក់​មកុដ និង​មាត់​ខាំ​បេះដូង។ McGregor បាន​និយាយ​ថា៖ "ខ្ញុំ​ចូលចិត្ត​រូប​​នេះ​ មើល​ទៅ​ស្អាត"។ សត្វ​ស្វា​​ជា​រូប​តំណាង​នៃ​ក្លឹប​​គ្រូ​របស់​គេ​លោក John Kavangah។

៣. ក

នៅ​ខាង​ក្រោយ​ក​មាន​រូប​សាក់​ឈើ​ឆ្កាង​ និង​ស្លាប។ សម្រាប់​រូប​នេះ​​មាន​គំនិត​ជា​ច្រើន​គិត​ថា McGregor ជា​អ្នក​កាន់​សាសនា​កាត់តូលិក។

៤. ក្បាលពោះ

​McGregor បាន​សាក់​រូប​ក្បាល​ខ្លា​នៅ​លើ​ពោះ ពេល​ដែល​គេ​សម្រាក​វិស្សមកាល​នៅ​ទីក្រុង​Venice ប្រទេស​អ៊ីតាលី។ គេ​យល់​ថា ខ្លា​ជា​សត្វ​ក្លាហាន ហើយ​សម្រាប់​កាយ​វិការ​របស់​ត្រូវ​បាន​បញ្ចូល​ក្នុង​វិធី​ហ្វឹកហាត់ សិក្សា​​ពី​វិធី​ដែល​វា​វាយ​ប្រហាសត្រូវ។

៥. ក្បាល​ពោះ​ដដែល

នៅ​លើ​នោះ​មាន​ឈ្មោះ​​របស់​គេ McGregor និង​រហស្សនាម​របស់​គេ Notorious។ ចំណុច​​មិនមាន​​ការ​ពន្យល់​ច្រើន​ឡើយ​គឺ​គេ​ចង់​បង្ហាញ​ពី​ឈ្មោះ​ខ្លួនឯង។ McGregor នៅ​មាន​រូប​សាក់​ជា​ច្រើន​កន្លែង​ទៀត​ដូច​គ្នា​ដង​និង​ដៃ តែ​រូប​ទាំង​នោះ​គ្មាន​ន័យ​អ្វី​​ទេ គ្រាន់​តែ​ជា​ការ​ពេញ​ចិត្ត​របស់​គេ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម