ត្រូវជាអ្វីនឹងគ្នាដែរ បានជា​​​ពិធីការិនី​ ចាន់ នីកា មានមុខមាត់ស្រដៀងនឹងតារាម្នាក់នេះម្ល៉េះ?

  • 2020-06-08 10:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​ពិធី​ការិនី​កញ្ញា ចាន់ នីកា ភ្ញាក់ផ្អើល​នឹង​អ្នក​លេង​Tik Tok ម្នាក់​ឈ្មោះ "ផ្កាយ"​ដែល​មាន​មុខមាត់ស្ទើរ​ដូចនាងបេះ​ដាក់។ តែនីកា បញ្ជាក់ទៅមហាជននៅថ្ងៃនេះ ​ថានាងពុំជាប់​សាច់​ឈាម​អ្វី​នឹង​គ្នា​ទេ។

មិន​ថា​តែ នីកា ទេ ដែល​ភ្ញាក់​ផ្អើល​ចំពោះ​ករណី​នេះ សូម្បី​តែ​អ្នក​គាំ​ទ្រ​របស់​តារា​ទាំង​ពីរ​ដួង​ក៏​ចម្លែក​ក្នុង​ចិត្ត ហើយ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ពេល​ដែល​ជួប​តារា​ទាំង​ពីរ​ដួង​ផ្ទាល់​ដោយ​មិន​បាន​ព្រាង​ទុក​នោះ។

កញ្ញា ចាន់ នីកា

ចាន់ នីកា និយាយ​ថា នាង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ផង និង​ភ្ញាក់​ផ្អើល​ផង​នៅ​ពេល​ដែល​នាង​មាន​មុខមាត់​ស្រដៀង​នឹង​តារា​លេង​TikTok ម្នាក់​នោះ។ ប៉ុន្តែ​ពេល​ខ្លះ​ក៏​មាន​ចិត្ត​មួយ​បារម្ភ​ដែរ៖"ខ្ញុំ​បារម្ភ​តិចតួច​ដែរ​បង ព្រោះ​ខ្លាច​ទៅ​មុខ​ទៀត​មហាជន​មិន​ស្គាល់​នីកា ពិត​ប្រាក​ដ ឬ​កញ្ញា​ផ្កាយ​នោះ​ពិត​ប្រាកដ"។

កញ្ញា ផ្កាយ

បើ​តាម​កញ្ញា ចាន់ នីកា មហាជន ជា​ពិសេស​អ្នក​គាំទ្រ​នាង​ទាំង​២​បើក​ភ្នែក​ធំៗ ហើយ​ដឹង​ច្បាស់​ថា​អ្នក​ទាំង​ពីរ គឺ​ជា​មនុស្ស​ពីរ​នាក់​ផ្សេង​គ្នា នៅ​ពេល​ដែល​នីកា បាន​ជួប​សម្ភាសន៍​កញ្ញា ផ្កាយ ឬ​ឈ្មោះ​ Pkaya Pkaya នៅ​លើ​បណ្ដាញ​សង្គម​នៅ​ក្នុង​កម្មវិធី​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ទោះ​ជា​យ៉ាង​ណាកញ្ញា ចាន់ នីកា សប្បាយ​ចិត្ត​នៅ​ពេល​ដែល​បាន​ជួប​នឹង​អ្នក​ដែល​មាន​មុខមាត់​ស្រដៀង​គ្នា​ស្ទើរ​បេះ​ដាក់​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ